28/11/2016 10:32 GMT+7 Email Print Like 0

ថ្នាក់ដឹកនាំពិភពលោកបន្តផ្ញើក្ដីរំលែកទុក្ខចំពោះគុយបា


អគ្គមគ្គុទេសលោក Fidel Castro នៅសម័យប្រជុំលើកទី៦របស់រដ្ឋសភាគុយបា
កាលពីថ្ងៃទី២២ ធ្នូ ឆ្នាំ២០០៥ (រូបថត៖AFP/TTXVN)

នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៦ ប្រធានាធិបតីអាមេរិកលោក Barack Obama​ ប្រកាស​ថា ប្រវត្តិ​សាស្ត្រនឹង​ទទួល​ស្គាល់ និងវាយតំលៃអំពីឥទ្ធិពលរបស់ថ្នាក់ដឹកនាំ​គុយបា លោក Fidel Castro ចំពោះ​ពិភព​លោក។ ក្នុង​ពេល​នោះ ​រដ្ឋមន្រ្តីការ​បរទេស​អាមេរិក​ លោក John Kerry ក៏បានសំដែងក្ដីរំលែកទុក្ខ ចំពោះប្រជាជន​គុយ​បា ព្រម​ទាំង​ប្រកាសថា​ នឹង​បន្តសហប្រតិបតិ្តការជាមួយប្រជាជនគុយបា ក្រោយពី​អគ្គមគ្គុ​ទេសលោក Fidel លាចាក​លោក។ ក្នុង​សារទូរលេខ​រំលែកទុក្ខ ដែលត្រូវបានផ្ញើដល់​ប្រធាន​រដ្ឋគុយបា លោក Raul Castro នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៦ ប្រធានាធិបតីរុស្ស៊ី លោក​ Vladimir Putin បាន​លើកសរសើរអគ្គមគ្គុទេស ​Fidel ជា​មនុស្សមួយ​រូបដ៏​ខ្លាំងក្លា និង​មានចំណេះដឹងជ្រៅជ្រះ ហើយ​ជានិច្ចកាលឆ្ពោះទៅអនាគត​ដោយការ​ ជឿទុក​ចិត្ត​។ នាថ្ងៃដ​ដែល ប្រធានាធិបតីម៉ិក​ស៊ិក​ លោក Enrique Pena Nieto បាន អះអាងថា​ថ្នាក់​ដឹក​នាំ​បដិវត្តន៍​គុយ​បា លោ​​ក​ Fidel Castro ជាមិត្តមួយរូបរបស់ ម៉ិកស៊ិកដែល​បានជំរុញ​ទំនាក់​ទំនង​ទ្វេភាគី ដោយ​ឈរលើ​ស្មារតី​គោរព​គ្នា កិច្ច​សន្ទនានិងចំណង​មិត្តភាព​សាមគ្គីភាព​។ ប្រធានាធិបតីបារាំង​លោក Francois Hollande បាន​សំដែង​ការសោក​ស្ដាយ​ ចំពោះការបាត់បង់ដ៏ធំធេងរបស់ប្រជាជន​គុយបា ព្រម​ទាំងវាយតំលៃថា អគ្គមគ្គុ​ទេស​លោក​ Fidel ជាឥស្សរៈជនលេចធ្លោនៃសតវត្សទី២០។ នាថ្ងៃដដែល ប្រធានរដ្ឋ​ចិន លោក Xi Jinping បាន​លើក​សរសើរ​ថ្នាក់ដឹ​កនាំគុយបា លោក Fidel ជាមនុស្ស​មួយ​រូបដ៏​មហិមា នៃសម័យកាល ព្រមទាំងអះអា​ង​ថា ប្រវត្តិសាស្ត្រនិ​ង​ប្រជាជន​នឹង នឹករលឹកដល់លោកជានិច្ច។ មេដឹកនាំកំពូល​ខាងស្មារតី​អ៊ីរ៉​ង់​ លោក Ali Khamenei បានសំដែងការកោត​សរសើរ​ ចំពោះអគ្គមគ្គុទេស​លោក Fidel ជាអ្នក​ដែល​ទទួល​បាន​ទំនុក​ទុកចិត្ត​របស់​ប្រជាជន​គុយបា ទាំងអស់ដោយបុគ្គលិកលក្ខណៈរបស់ខ្លួន។ ពីបូរី Vatican សម្ដេច​ប៉ាប Francis បានផ្ញើ​សារទូរលេខ​រំលែកទុក្ខជូន​ប្រធានរដ្ឋ​គុយបា លោក Raul Castro ចំពោះ​មុខការ​បាត់បង់​ដ៏ធំធេង​របស់​ប្រជាជន នៃប្រទេសកោះការ៉ាបៀន​នេះ។ ក្នុងពេលនោះ​ តំណាង​ជាន់ខ្ពស់​ទទួល​បន្ទុកសន្តិសុខ និង​គោលន​យោបាយ​​កិច្ច​ការបរទេស របស់សហភាពអឺរ៉ុប (EU) លោកស្រី Federica Mogherini បាន​លើក​សរសើរ​នូវសារសំខាន់​របស់ថ្នាក់​ដឹកនាំ បដិវត្តន៍លោក Fidel ព្រមទាំងអះ​អាង​ថា ទំនាក់​ទំនង​រវាង EU និងគុយបា​នឹង​បន្ត​បានកែលំ​ អពីមួយថ្ងៃ​ទៅមួយ​ថ្ងៃ៕
 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ