09/09/2016 09:53 GMT+7 Email Print Like 0

ថ្នាក់ដឹកនាំប្រទេសអាស៊ានទាំងឡាយបន្តព្រួយបារម្ភយ៉ាងជ្រាលជ្រៅអំពីបញ្ហាសមុទ្រខាងកើត


ថ្នាក់ដឹកនាំប្រទេសអាស៊ានទាំងឡាយបន្តព្រួយបារម្ភយ៉ាងជ្រាលជ្រៅអំពីបញ្ហាសមុទ្រខាងកើត

នារសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៦ នៅទីក្រុងវៀងច័ន្ទ (ប្រទេសឡាវ) សន្និសិទកំពូលអាស៊ានលើក​ទី​២៨​-​២៩​ បានចេញសេចក្ដីថ្លែងការណ៍រួម  ស្ដីអំពី​​វិស័យ​សេដ្ឋកិច្ច សង្គម នយោបាយ សន្តិសុខ​ កសាង​សហគមន៍​ ទំ​នាក់ទំនង​នៅក្នុងនិងខាងក្រៅតំបន់។ ជាពិសេស សេចក្ដីថ្លែងការណ៍រួមលើកនេះ នៅមានផ្នែកមួយស្ដីអំពីបញ្ហានៅសមុទ្រខាងកើត បណ្ដាថ្នាក់ដឹកនាំអាស៊ានបានអះអាងជាថ្មីម្តងទៀតនូវការចាំបាច់ ត្រូវបង្កើនទំនុកទុកចិត្ត អត់ធ្មត់ ដោះស្រាយជំលោះដោយសន្តិវិធី សមស្របជាមួយច្បាប់អន្តរជាតិហើយសង្កត់ធ្ងន់ទៅលើសារសំខាន់របស់ការអនុវត្តគ្រប់គ្រាន់និងប្រសិទ្ធិភាព សេចក្ដីថ្លែងការណ៍​ស្ដីអំពីប្រតិបត្តិសំរាប់ភាគីនានានៅសមុទ្រខាងកើត (DOC)។ បណ្ដាថ្នាក់ដឹកនាំអាស៊ាន ក៏បានអំពាវនាវអោយភាគីទាំងឡាយត្រូវខំប្រឹងប្រែងធ្វើការទទួលអោយបាន​ក្រមប្រតិបត្តិសំរាប់ភាគីនានានៅសមុទ្រខាងកើត (COC)៕

តាម VOV5-វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ