03/09/2015 10:10 GMT+7 Email Print Like 0

ថ្នាក់ដឹកនាំបណ្ដាប្រទេសផ្ញើរសារទូរលេខអំណរខួបលើកទី៧០ទិវាបុណ្យជាតិវៀតណាម


ថ្នាក់ដឹកនាំបណ្ដាប្រទេសផ្ញើរសារទូរលេខអំណរខួបលើកទី៧០ទិវាបុណ្យជាតិវៀតណាម (VOV)

អគ្គលេខាបក្សកុម្មុយនីស្តនិងជាប្រធានរដ្ឋចិនលោក Xi Jinping នាយករដ្ឋមន្ត្រីលោក Li Keqiang ប្រធានរដ្ឋសភាលោក​ Zhang Dejiang នាថ្ងៃទី​២ ខែកញ្ញា ឆ្នាំ២០១៥ ​បានផ្ញើរសារទូរលេខអំណរជូនថ្នាក់ដឹក​នាំវៀតណាម។ ក្នុងសារទូរលេខបណ្ដាថ្នាក់ដឹកនាំបក្សរដ្ឋរដ្ឋាភិបាលនិងរដ្ឋសភាចិនបានអំណរនិងវាយតំលៃខ្ពស់សមិទ្ធិអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមដែលវៀតណាមទទួលបានសម្ដែងជំនឿជាក់ថា ក្រោមការដឹកនាំរបស់បក្សកុម្មុយនីស្តវៀតណាម ប្រជាជនវៀតណាមនឹងទទួល​បានសមិទ្ធិដ៏ធំធេងក្នុងបុព្វហេតុកសាងលិទ្ធិសង្គមនិយម។

អគ្គលេខាបក្សប្រជាជនបដិវត្តន៍ឡាវនិងជាប្រធានរដ្ឋលោក Choummamly Sayasone នាយករដ្ឋមន្ត្រីលោក Thongsing Thammavong និងប្រធានរដ្ឋសភា​ឡាវ​​លោកស្រី Pany Yathotu បានផ្ញើរសារទូរលេខជូនថ្នាក់ដឹក​នាំ​វៀត​ណាម​ដោយ​សម្ដែងជំនឿជាក់រឹងមាំថា ប្រជាជនវៀតណាមភាតរៈនឹងបន្តដណ្ដើម​បាន​ជោគជ័យថ្មីធំធេងនិងលើគ្រប់វិស័យជាងក្នុងបុព្វហេតុផ្លាស់ប្តូរថ្មី។        ក្នុងសារទូរលេខអំណរសាទ ព្រះមហាក្សត្រកម្ពុជា ព្រះបាទ​​សម្ដេចព្រះ​បរមនា​ថ​នរោត្តមសីហមុនី នាយករដ្ឋមន្ត្រីសម្ដេចតេជោហ៊ុនសែន ប្រធាន​រដ្ឋសភា​​សម្ដេចហេងសំរិននិងប្រធានព្រឹទ្ធសភាស្ដីទី នៃប៉េនា បានជូនពររាល់​សមិទ្ធិ​ដ៏ធំធេងដែលបក្សរដ្ឋាភិបាលនិងប្រជាជនវៀតណាមដែលទទួលបានជឿជាក់រឹងមាំថា ទំនាក់ទំនងជិតខាងសាមគ្គីភាពមិត្តភាពជាប្រពៃណីនិងកិច្ច​សហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរនឹងបន្តអភិវឌ្ឍន៍ស៊ីជម្រៅ​ថែមទៀត។

ក្នុងឱកាសនេះដែរ ថ្នាក់ដឹកនាំនៃប្រទេសគុយបា សហព័ន្ធរុស្ស៊ី ក៏បានផ្ញើរ​សារ​ទូរលេខអំនរសាទជូនថ្នាក់ដឹកនាំវៀតណាមផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ