11/05/2015 09:25 GMT+7 Email Print Like 0

ថ្នាក់ដឹកនាំបណ្ដាប្រទេសជូនពររុស្ស៊ីក្នុងទិវាជ័យជំនះលើពួកហ្វាស្ស៊ីស


ថ្នាក់ដឹកនាំបណ្ដាប្រទេសជូនពររុស្ស៊ីក្នុងទិវាជ័យជំនះលើពួកហ្វាស្ស៊ីស (Image: VNA)

 
នាថ្ងៃទី ៩ ខែឧសភា ឆ្នាំ​២០១៥  ថ្នាក់ដឹកនាំនៃបណ្ដាប្រទេសលើពិភពលោកបានផ្ញើរ សារទូរលេខអប់អរ​សាទរ​ក្នុងទិវាជ័យជំនះនៃសង្គ្រាមការពារជាតិដ៏មហិមារ ១៩៤១ - ១៩៤៥ របស់សហព័ន្ធរុស្ស៊ី។ ថ្លែងមតិ​នៅ​រដ្ឋធានី​ម៉ូស្គូក្នុងឱកាសនេះ  អគ្គលេខាធិការ អ.ស.ប. លោក Ban Ki Moon បានអះអាងនូវអត្ថន័យ​ដ៏​ធំធេង​នៃ​ជ័យ​ជំនះលើពួកហ្វាសព្រមទាំងអំពាវនាវឲ្យសហគមន៍អន្តរជាតិបង្កើនការខំប្រឹងប្រែងនានាដើម្បីទប់ស្កាត់​និង​ដោះស្រាយរាល់ជំលោះដោយសន្តិវិធី។ លោក Ban Ki Moon បានអះអាងថា៖ សង្គ្រាមលោកលើកទី ២ ជា​និច្ចកាលរំលឹកបណ្ដាជំនាន់បច្ចុប្បន្ននិង​ជាបន្ត​អំពីការសោក​ស្តាយ​និងខួចខាត​ដែលគ្មានអ្វី​អាចបំពេញ​បាន​ឡើយ​។ ឧបការីប្រធានាធិបតីអាមេរិកទទួលបន្ទុកបញ្ហារុស្ស៊ី លោកស្រី Wallander បានទៅទស្សនា​ស្ថាន​ទូត​រុស្ស៊ី​ប្រចាំនៅអាមេរិក ព្រមទាំង ជូនពររុស្ស៊ីក្នុងឱកាសរំលឹកខួបអនុស្សារវរីយ៍លើកទី ៧០ នៃទិវា​ជ័យ​ជំនះ​លើ​ពួក​ហ្វាស្ស៊ីសដ៏មហិមាររបស់ប្រជាជនស៊ូរវៀត។

ថ្លែងមតិក្នុងដំណើរទស្សនានៅឈាបនដ្ឋាននៃបណ្ដាយុទ្ធជនក្រហមស៊ូរៀតដែលបានពលីជីវិតនៅអាល្លឺម៉ង់
ប្រធានាធិបតីអាល្លឺម៉ង់ លោក Joachim Gauck បានសង្កត់ធ្ងន់ថា៖ លោកដឹង​គុណបណ្ដាអ្នក​ដែល​បាន​ពលី​ជីវិត​ ដើម្បីរំដោះប្រទេសអាល្លឺម៉ង់រួចផុតពីហ្វាស្ស៊ីសនិយម៕

 
តាម VOV5 - វិទ្យុសម្លេងវៀតណាម
បណ្តាព័ត៌មានបានផ្សាយ