04/02/2016 11:19 GMT+7 Email Print Like 0

ថ្នាក់ដឹកនាំបក្ស រដ្ឋ ជូនពរបុណ្យតេតនិងជូនអំណោយគ្រួសារគោលនយោបាយ ជនក្រីក្រ

នាថ្ងៃទី៣ កុម្ភៈ អនុប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan រួមជា​មួយថ្នាក់​ដឹកនាំ​ខុទ្ទកាល័យ​រដ្ឋ​សភា ក្រសួង​ការងារ យុទ្ធជនពិការ​និង​សង្គម​កិច្ច​និង​សមាគម​កាកបាទ​ក្រហម​វៀត​ណាម​បាន​ទៅសាក​សួរ​សុខ​ទុក្ខ​ជូនអំណោយ​ចំនួន៥០០កញ្ចប់ សំរាប់គ្រួសាគោលនយោបាយ ជនមានគុណូ​បការៈនៅឃុំ Tri Yen ខេត្ត Bac Giang ភាគខាងជើង​វៀត​ណាម។
 


លោកស្រី Nguyen Thi Kim Ngan ជូនអំណោយសំរាប់ជនក្រីក្រនៅឃុំ Tri Yen (រូបថត៖nhandan) 

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីឆ្នាំវគអដ្ឋស័ក២០១៦ គណៈកម្មាធិការ​រណសិរ្សមាតុភូមិទីក្រុង Da Nang ភាគកណ្ដាល​វៀត​ណាម បានចលនាទឹកប្រាក់​ចំនួន៥​ពាន់លាន​ដុងជូន​គ្រួសារក្រីក្រនៅភូមិ​ភាគ។​ក្នុង​ប៉ុន្មាន​ថ្ងៃនេះ​ដែរ​ខេត្ត Nam Dinh ភាគខាងជើងវៀតណាម បានប្រគល់​អំណោយក្នុងតំ​លៃសរុប២០ពាន់​លាន​ដុង​ជូន​គ្រួសារ​ក្រីក្រ​ គ្រួសារគោលនយោ​បាយ និងជនចាស់ជរារាប់ម៉ឺន​នាក់។ ​នៅខេត្ត Binh Duong ភាគខាង​ត្បូង​វៀត​ណាម​ គណៈគ្រប់គ្រង​នៅមណ្ឌល​ឧស្សា​ហកម្មនានា បានសហការជាមួយសម្ព័ន្ធពលករខេត្ត Binh Duong និងអង្គ​ភាព​អាជីវកម្មជាច្រើន រៀបចំបញ្ជូនកម្មករជាង២ពាន់៥រយ​នាក់ នៅមណ្ឌលឧស្សាហ​កម្មវិល​ត្រឡប់​ទៅស្រុក​កំណើត​ ទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណី៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ