02/09/2015 08:43 GMT+7 Email Print Like 0

ថ្នាក់ដឹកនាំបក្ស រដ្ឋអញ្ជើញទៅគោរពវិញ្ញាណក្ខ័ន្ទលោកប្រធានហូជីមិញនិងវីរៈយុទ្ធជនពលី

 

ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៧០បដិវត្តន៍ខែសីហានិងទិវាបុណ្យជាតិទី២ ខែកញ្ញា​ ឆ្នាំ២០១៥ នាព្រឹកថ្ងៃទី១ ខែកញ្ញា គណៈប្រតិភូនៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម ប្រធានរដ្ឋ រដ្ឋសភា រដ្ឋាភិបាល គណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមបានអញ្ជើញចូលប្រាង្គតម្កល់សពគោរព វិញ្ញាណក្ខ័ន្ទលោកប្រធានហូជីមិញ និងទៅរំលឹកវិញ្ញាណក្ខ័ន្ទវីរៈយុទ្ធជនពលីនៅវិមានអនុស្សាវរីយ៍វីរៈយុទ្ធជន​ពលី​។ ចូលរួមពិធីនេះមានវត្តមានអគ្គលេខាបក្សកុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong ប្រធានរដ្ឋលោក Truong Tan Sang នាយករដ្ឋមន្រ្តីលោក Nguyen Tan Dung ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិលោកNguyen Thien Nhan ព្រមទាំងអតីតថ្នាក់ដឹកនាំបក្ស រដ្ឋវៀតណាមតាមដំណាក់កាលនានា ទៀត​ផង៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ