ថ្នាក់ដឹកនាំបក្ស រដ្ឋវៀតណាមទទួលជួបសន្ទនាជាមួយនាយករដ្ឋមន្រ្តីចក្រភពអង់គ្លេស

អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមលោកNguyen Phu Trong ជួបសន្ទនាជាមួយនាយករដ្ឋមន្រ្តីចក្រភពអង់គ្លេសលោក David Cameron
នារសៀលថ្ងៃទី២៩ខែកក្កដាឆ្នាំ២០១៥ នៅខុទ្ទកាល័យមជ្ឈឹមបក្ស អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមលោកNguyen Phu Trong បានទទួលជួបសន្ទនាជាមួយនាយករដ្ឋមន្រ្តីចក្រភពអង់គ្លេសលោក David Cameron ដែលកំពុងអញ្ជើញបំពេញទស្សនកិច្ចនៅវៀតណាម។នៅទីនេះ លោក Nguyen Phu Trong មាន គោលបំណងថា ដំណើរទស្សនកិច្ចនៅវៀតណាម លើកនេះរបស់លោកនាយករដ្ឋ មន្រ្តីអង់គ្លេសនឹងរួមចំណែកបង្កើន ការយល់ដឹងគ្នាទៅវិញទៅមក បន្តជំរុញកិច្ច សហប្រតិបតិ្តការលើវិស័យនានាក្នុងទំនាក់ទំនង ដៃគូយុទ្ធសាស្ត្រវៀតណាម-ចក្រ ភពអង់គ្លេស ក្នុងនោះមានទំនាក់ទំនងរវាងបក្សកុម្មុយនីស្តវៀតណាម ជាមួយគណៈបក្សនយោបាយនៃអង់គ្លេសទៀតផង។ លោកអគ្គលេខាបក្សក៏ស្នើរឲ្យអង់គ្លេសបន្តមានសម្លេងសកម្មចំពោះការដោះស្រាយដោយសន្តិវិធីនូវជំលោះនានានៅតំបន់អាស៊ី-ប៉ាស៊ី ហ្វិកក៏ដូចជាលើពិភពលោកផងដែរ។
រីឯនាយករដ្ឋមន្រ្តីលោក David Cameron បានអះអាងថា រាជរដ្ឋាភិបាលអង់គ្លេសគោរពទំនាក់ទំនងជាមួយវៀតណាម និងខំប្រឹងប្រែងជំរុញការអនុវត្តកិច្ចសន្យាជាមួយវៀតណាមលើបណ្ដាវិស័យអាទិភាព។

ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang និងនាយករដ្ឋមន្រ្តីចក្រភពអង់គ្លេស
លោក David Cameron (រូបថត៖VGP)
ក៏ក្នុងថ្ងៃដដែល ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បានទទួលជួបសន្ទនាជាមួយនាយករដ្ឋមន្រ្តីអង់គ្លេសលោក David Cameron។ នៅទីនេះ លោកប្រធានរដ្ឋបានសំដែងជំនឿជាក់ថា ក្នុងពេលកិច្ចព្រមរៀងពាណិជ្ជកម្មសេរី(FTA) រវាងវៀតណាមនិងEUត្រូវបានចុះហត្ថលេខាទំនាក់ទំនង សហប្រតិបតិ្តការ ពាណិជ្ជកម្មរវាងវៀតណាមនិងចក្រភពអង់គ្លេសនឹងមានការផ្លាស់ប្ដូរយ៉ាងសកម្ម៕
តាមVOV5 – វិទ្យុសម្លេងវៀតណាម