02/09/2017 12:42 GMT+7 Email Print Like 0

ថ្នាក់ដឹកនាំបក្ស រដ្ឋវៀតណាមចូលប្រាង្គតំកល់​សព គោរព​វិញ្ញាណក្ខ័ន្ធ​លោក​ប្រធាន​ហូជីមិញ​

 ថ្នាក់ដឹកនាំបក្ស រដ្ឋវៀតណាមចូលប្រាង្គតំកល់សព គោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ

នាព្រឹកថ្ងៃទី១ ខែ​ក​ញ្ញា ឆ្នាំ​២០១៧ គណៈប្រតិ​ភូ​គណៈកម្មាធិកាមជ្ឈឹមបក្ស ប្រធានរដ្ឋ​ រដ្ឋសភា​រដ្ឋ គណៈ​កម្មាធិការ​មជ្ឈិមរណសិរ្ស​មាតុភូមិវៀ​ត​ណាម បានដាក់កម្រងផ្កា និងចូលប្រាង្គ​តំកល់សព គោរព​វិញ្ញាណក្ខ័ន្ធ​លោក​ប្រធានហូជីមិញ​ ក្នុងឱកាសរំលឹកខួបអ​នុស្សវរីយ៍លើកទី ៧២ ទិវាប​ដិវត្តន៍ ខែសីហា ​(១៩ សីហា ​១៩៤៥ - ១៩ ​សីហា ២០១៧) និងបុណ្យ​ឯករាជ្យជាតិ​វៀត​ណាម (២ កញ្ញា ១៩៤៥ - ២ កញ្ញា​ ២០១៧)។ អញ្ជើញ​ចូលរួម​ពិធីគោរព​វិញ្ញាណក្ខ័ន្ធ​មានអគ្គលេខា​គណៈកម្មាធិការ​មជ្ឈឹមប​ក្សកុម្មុយនិស្តវៀតណាម លោក Nguye​n Phu Trong ប្រធានរដ្ឋ​ លោក Tran Dai Quang នាយករដ្ឋមន្ត្រីរដ្ឋាភិបាល លោក N​guyen Xuan Phuc ប្រធាន​រដ្ឋសភា លោកស្រី Nguyen​ Thi Kim Ngan។ គណៈប្រតិភូបានគោរពគុណូបការៈដ៏ធំធេ​ងរបស់លោកប្រធានហូ​ជីមិញ។

ក្រោយមក​ គណៈប្រតិភូគណៈកម្មាធិការ​មជ្ឈឹមបក្ស ប្រធានរដ្ឋ រដ្ឋសភា រ​ដ្ឋាភិបាល គណៈកម្មាធិការ​មជ្ឈឹម​រណសិរ្ស​មាតុភូមិវៀត​ណាម បានដាក់កម្រងផ្កា និងគោរពវិ​ញ្ញាណក្ខ័ន្ធវីរជន យុទ្ធជនពលី​នៅវិមាន​គោរពវិញ្ញាណក្ខ័ន្ធ​វីរជន យុទ្ធជនពលី​នៅទីក្រុងហាណូយ​ផងដែរ។​
 
នាថ្ងៃទី១ ខែកញ្ញា​ដដែល បណ្ដាគណៈប្រតិភូគណៈកម្មការបក្សយោធា​មជ្ឈិម ក្រសួងការពារ​ប្រទេស ក្រសួង​នគរបាល ក្រ​សួងការបរទេស បានដា​ក់កម្រងផ្កា ចូលប្រាង្គ​តំកល់ស​ព គោរព​វិញ្ញាណក្ខ័ន្ធ​លោក​ប្រធាន​ហូជីមិញ​ និងដាក់កម្រងផ្កាគោរពវិញ្ញា​ណក្ខ័ន្ធវីរជន យុទ្ធជនពលីនៅវិមានគោរពវិ​ញ្ញាណក្ខ័ន្ធ​វីរជន យុទ្ធជន​ពលី។​
 
ក៏នាព្រឹកថ្ងៃទី១​ ខែកញ្ញាដដែល គណៈប្រតិភូថ្នាក់ដឹននាំ​គណៈកម្មាធិការបក្សទីក្រុ​ង ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិកា​រប្រជាជន គណៈកម្មាធិការរណ​សិរ្សមាតុភូមិ​វៀតណាម ទីក្រុង​ហូជីមិញ​បាន​អុជធូប​វិញ្ញាណក្ខ័ន្ធ​លោកប្រធាន​ហូជីមិញ​នៅសារមន្ទីរហូជីមិញ៕

 

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ