08/02/2018 10:27 GMT+7 Email Print Like 0

ថ្នាក់ដឹកនាំបក្ស រដ្ឋនិងរដ្ឋាភិបាលវៀតណាមអញ្ជើញជួបសំណេះសំណាលជាមួយអាណិកជន

នាថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៨ នៅទីក្រុងហាណូយ អគ្គលេខាគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម លោក​ Nguyen Phu Trong បានអញ្ជើញទទួលជួបជាមួយគណៈប្រតិភូអាណិកជន ដែលត្រឡប់មកមាតុប្រទេសដើម្បី​​ចូលរួមកម្មវិធី “និទាឃរដូវឆ្នាំ២០១៨”។ អញ្ជើញថ្លែងមតិក្នុងពិធីនេះ លោក Nguyen Phu Trong បានឲ្យដឹង​ថា​ បក្សនិងរដ្ឋវៀតណាមជានិច្ចកាលផ្តោតការយកចិត្តទុកដាក់ ជួយឧបត្ថម្ភ និងដោះស្រាយរាល់បំណងប្រាថ្នារបស់អាណិកជន និងបង្កលក្ខណៈងាយស្រួលសម្រាប់អាណិកជនសម្របខ្លួនជាមួយប្រទេសសាមី និងរួមចំណែកទៅ​ក្នុងការអភិវឌ្ឍរបស់ប្រទេសជាតិ។

 ថ្នាក់ដឹកនាំបក្ស រដ្ឋនិងរដ្ឋាភិបាលវៀតណាមអញ្ជើញជួបសំណេះសំណាលជាមួយអាណិកជន


“រដ្ឋាភិបាលដោយប្រជាជន ដើម្បីប្រជាជន ក្នុងនោះអាណិកជនក៏ជាប្រជាជនដែរ”។ នេះជាការអះអាងរបស់នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc នៅក្នុងពិធីទទួលជួបជាមួយអាណិកជនជិត ១០០ នាក់ ដែល​វិល​ត្រឡប់​មកមាតុប្រទេសទទួលបុណ្យ ចូលឆ្នាំថ្មីប្រពៃណីវៀតណាមតាមរយៈកម្មវិធី“និទាឃរដូវនៅស្រុកកំណើតឆ្នាំ​ ២០១៨” នាថ្ងៃទី៧ ខែកុម្ភៈនៅទីក្រុងហាណូយ។ ក្នុងពិធីនេះ លោកនាយករដ្ឋមន្ត្រីបានចាត់ទុកថា ប្រទេសជាតិត្រូវការបទពិសោធន៍ស្តីពីការចាប់ផ្តើមអាជីពក៏ដូចជាប្រភពកម្លាំងពលំរបស់អាណិកជនវៀតណាម ដែលកំ​ពុង​​រ​ស់នៅឯបរទេស ព្រមទាំង ស្នើឲ្យអាណិកជនទាំងអស់ រួមដៃកសាងប្រទេសជាតិផងដែរ។

ក្នុងថ្ងៃដដែល ថ្នាក់ដឹកនាំរណសិរ្សមាតុភូមិវៀតណាមបានរៀបចំពិធីទទួលជួបជាមួយអាណិកជនវៀតណាម ដែល​មកពីបរទេសដើម្បីចូលរួមកម្មវិធី “និទាឃរដូវ នៅស្រុកកំណើតឆ្នាំ២០១៨”។ លោក Le Huu Canh អាជីវករអាណិកជនមកពីអូស្ត្រាលីបានឲ្យដឹងថា៖

“យើងខ្ញុំមានបំណងនាំសហគ្រាសរបស់អូស្ត្រាលីមកស្វែងរកទីផ្សារវៀតណាមហើយផ្ទុយទៅវិញនាំសហគ្រាស​វៀត​ណាម​បោះជំហានទៅទីផ្សារអូស្ត្រាលី និងទីផ្សារមួយចំនួនទៀតលើទូទាំងពិភពលោក។ បំណងប្រាថ្នារបស់យើងខ្ញុំ​គឺអំពាវនាវវិនិយោគិនលើគ្រប់វិស័យដើម្បីប្រទេសកាន់តែអភិវឌ្ឍន៍មួយកម្រិតទៀត”៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ