18/10/2015 10:31 GMT+7 Email Print Like 0

ថ្នាក់ដឹកនាំបក្សអញ្ជើញចូលរួមមហាសន្និបាតបក្សភាគខេត្ត Ha Tinh


ទិដ្ឋភាពនៃមហាសន្និបាត

មហាសន្និបាតបក្សភាគខេត្ត Ha Tinh ភាគ​កណ្ដាលវៀតណាមលើក​ទី១៨ បានប្រារព្ធនាព្រឹកថ្ងៃទី១៧ខែ​តុលា​ ឆ្នាំ២០១៥ ដោយ​មានការចូលរួម​របស់ប្រធាន រដ្ឋសភាវៀតណាម លោក Nguyen Sinh Hung ឧបនា​យក​​រដ្ឋមន្រ្តី ​លោក Nguyen Xuan Phuc។​ ថ្លែងមតិបញ្ជាណែនាំមហាសន្និបាត ឧបនាយករដ្ឋមន្រ្តី​ លោក Nguyen​ Xuan Phuc បានស្នើ​ឲ្យខេត្ត Ha Tinh ក្នុងអាណត្តិខាង​មុខនេះគប្បី ប្រមូលផ្ដុំ​កសាងមណ្ឌល​សេដ្ឋ​កិច្ច Vung Ang ក្លាយទៅ​ជាមជ្ឈមណ្ឌលឧស្សាហ កម្ម សេវាកម្មកំពង់ផែធំនៃ​ទូទាំង​ប្រទេស តំបន់​និងអន្តរ​ជាតិ។ រួមជាមួយការអភិ​វឌ្ឍន៍​សេដ្ឋកិច្ច ខេត្ត Ha Tinh ត្រូវយកចិត្តទុកដាក់ដល់​ការអភិវឌ្ឍន៍​វិស័យវប្បធម៌​សង្គម សុខាភិបាល អប់រំ​បង្កើតការងារ​ធ្វើ ធានាសន្តិសុខសង្គម កសាងខេត្ត Ha Tinh ក្លាយទៅជា​ខេត្តឧស្សាហកម្ម​​ទំនើប​យ៉ាង​ឆាប់រហ័សទៀតផង៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ