24/03/2017 11:21 GMT+7 Email Print Like 0

ថ្នាក់ដឹកនាំបក្សរដ្ឋវៀតណាម​ទទួល​ជួបរដ្ឋមន្ត្រី​ក្រសួង បណ្ដាក​ម្លាំងប្រដាប់​អាវុធ​បដិវត្តន៍​គុយបា​


ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang ទទួលជួបសន្ទនាជាមួយរដ្ឋមន្ត្រី FAR
ឧត្តមសេនីយ៍ឯក Leopoldo Cintra Frias (រូបថត៖VOV)

នាថ្ងៃទី២៣ ខែមិនា ឆ្នាំ២០១៧ នៅរដ្ឋធានីហាណូយ អគ្គលេខាបក្សកុម្មុយនីស្តវៀតណាម ​លោក​ Nguyen Phu Trong​ បានអញ្ជើញ​ទទួលជួបសន្ទនា ជាមួយគណៈប្រតិភូជាន់​ខ្ពស់ នៃក្រសួងបណ្ដាកម្លាំងប្រដាប់​អាវុធ​បដិវត្តន៍ (FAR) គុយបាដឹកនាំដោយឧត្តមសេនីយ៍ឯក Leopoldo Cintra Frias រដ្ឋមន្រ្តីក្រសួង​បណ្ដាកម្លាំង ប្រដាប់​អាវុធបដិវត្តន៍​គុយបាដែល​កំពុងមក​បំពេញ​ទស្សនកិច្ច​មិត្តភាព​នៅវៀតណាម។ អគ្គលេខាបក្សលោក Nguyen Phu Trong ជឿជាក់ថា ដំណើរទស្សនកិច្ចលើកនេះ​នឹង​រួមចំណែកជំរុញថែម​ទៀត​នូវទំនាក់​ទំនង​មិត្តភាព​​ប្រពៃណី សាមគ្គីភាពស្មោះ​ត្រង់រវាង​បក្សទាំងពីរ ប្រទេសទាំងពីរ ប្រជាជន​នៃប្រទេសទាំងពីរ ជាពិសេស​រវាង​កម្លាំងប្រដាប់​អាវុធវៀតណាម-គុយបា។ រីឯខ្លួនវិញ ឧត្តមសេនីយ៍ឯក Leopoldo Cintra Frias ចាត់​​ទុកថា រាល់សមិទ្ធិ​ដែលវៀតណាម ទទួលបានក្នុងបុព្វហេតុផ្លាស់ប្ដូរថ្មី កសាង​លទ្ធិសង្គម​និយម គឺជា​បទ​ពិសោធន៍​ដ៏ថ្លៃថ្នូរ ដើម្បីប្រជាជនគុយបាពិគ្រោះ​យោបល់ក្នុង​ដំណើរការអនុវត្តគោលជំហរ ធ្វើបច្ចុប្បន្ន​កម្មរូបសណ្ឋាន​​អភិវឌ្ឍន៍​សេដ្ឋកិច្ចសង្គមកិច្ច។ 

នាថ្ងៃដដែល ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang បានញ្ជើញទទួល​ជួបសន្ទនា ជាមួយ​គណៈប្រតិភូជាន់​ខ្ពស់ នៃក្រសួង​បណ្ដាកម្លាំងប្រដាប់អាវុធ​បដិវត្តន៍ (FAR) គុយបា។នៅទីនេះ លោកប្រធាន​រដ្ឋបានវាយ​តំលៃ​ខ្ពស់​ ចំពោះ​ទំនាក់ទំនងសហប្រតិបតិ្តការ លើច្រើនវិស័យរវាង FAR ជាមួយក្រសួងការពារ​ប្រទេសវៀត​ណាម នាពេល​កន្លងទៅ ព្រមទាំងអះអាងថា នឹង​បង្កលក្ខណៈងាយ​ស្រួលដើម្បី​ទំនាក់ទំនងការពារ​ជាតិ រវាងប្រទេស​ទាំង​ពីរបន្តអភិវឌ្ឍន៍នាពេល​ខាងមុខ៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ