03/09/2015 18:59 GMT+7 Email Print Like 0

ថ្នាក់ដឹកនាំបក្សរដ្ឋរដ្ឋសភាបានរៀបចំជប់លៀងក្នុងឱកាសបុណ្យជាតិទី២កញ្ញា


ថ្នាក់ដឹកនាំបក្សរដ្ឋរដ្ឋសភាបានរៀបចំជប់លៀងក្នុងឱកាសបុណ្យជាតិទី២កញ្ញា (VGP)

នាយប់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៥ នៅអាគ៌ារដ្ឋសភាវៀតណាម ថ្នាក់ដឹកនាំបក្ស​រដ្ឋរដ្ឋាភិបាលរដ្ឋសភា​រណសិរ្យ​មាតុភូមិវៀតណាមបានរៀបចំជប់លៀងក្នុង​ឱកាសខួបលើកទី៧០ទិវាបុណ្យ​ជាតិ​វៀតណាម​(ថ្ងៃទី២ ខែ​កញ្ញា)។ ថ្លែងមតិនៅទីនេះ​ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បានសង្កត់ធ្ងន់ថា មុននេះ​៧០​ឆ្នាំ​បដិវត្តន៍ខែសីហាទទួលបានជោគជ័យ នាថ្ងៃទី២ ខែកញ្ញា លោកប្រធានហូជីមិញបាន​ថ្លែងសេចក្តីប្រកាសឯករាជ្យប្រកាសចំពោះប្រជាជននិងទូទាំងពិភពលោកអំពីខឿនឯករាជ្យនៃប្រទេសជាតិនិងការបង្កើតប្រទេស​វៀតណាមប្រជាធិបតេយ្យ​សាធារណៈរដ្ឋនាបច្ចុប្បន្នជាសាធារណៈរដ្ឋសង្គមនិយមវៀតណាម។

ព្រឹត្តិការណ៍​​ដ៏​មហិមារនោះជារបត់ភ្លឺស្វាងក្នុងប្រវត្តិសាស្ត្រប្រទេសជាតិប្រជាជាតិវៀតណាម ឈានទៅសករាជ​ថ្មី-សករាជឯករាជ្យសេរីភាពនិងលិទ្ធិសង្គមនិយម។        “មោទនភាពអំពីសមិទ្ធិដែលទទួលបាននោះ ប្រជាជន​វៀតណាម​ជឿជាក់​ទៅ​លើអនាគតដ៏ភ្លឺស្វាង បន្តជំរុញលើគ្រប់វិស័យបុព្វហេតុផ្លាស់ប្តូរថ្មី​សមាហរណកម្ម​ស៊ីជម្រៅជំរុញឧស្សាហូបនីយកម្ម-ទំនើបភាវូបនីយកម្មនៃ​ប្រទេស​ជាតិអភិវឌ្ឍន៍ដ៏រឹងមាំ។

 

វៀតណាមរួមជាមួយប្រទេសជិតខាង ប្រទេស​ក្នុង​ដំបន់រួមចំណែកសកម្មក្នុងការរក្សាសន្តិភាពស្ថិរភាពក្នុងដំបន់ ដោះស្រាយ​ជំលោះការខ្វែងគំនិតដោយសន្តិវិធីលើមូលដ្ឋានគោរពច្បាប់អន្តរជាតិ ប្តេជ្ញារួមជា​មួយ​បណ្ដាប្រទេសអាស៊ានកសាងដ៏ជោគជ័យសហគមន៍អាស៊ាននិងទស្សនៈ​វិស័យ​អាស៊ានក្រោយឆ្នាំ២០១៥៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ