20/06/2017 10:30 GMT+7 Email Print Like 0

ថ្នាក់ដឹកនាំបក្សនិងរដ្ឋវៀត​ណាមទទួល ជួបជាមួយអនុ​ប្រធាន​គណកម្មការយោធា​មជ្ឈឹមចិន​លោក Fan Changlong​


អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong អញ្ជើញទទួលជួបជាមួយឧត្តមសេនីយ៍ឯក
លោក Fan Changlong អនុប្រធានគណៈកម្មការយោធាមជ្ឈឹមចិន 

ដូចព័ត៌មានដែលបានប្រកាស នារសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ​២០១៧ នៅទីក្រុងហាណូយ អគ្គលេខា​បក្ស​កុម្មុយ​​និស្ត​វៀតណាម លោក Nguyen Phu Trong បានអញ្ជើញទទួល ជួបជាមួយឧត្តមសេនីយ៍ឯក លោក Fan Changlong​ អនុ​ប្រធាន​គណៈកម្មការយោធាមជ្ឈឹម ចិន។

នៅក្នុង​ជំនួបនេះ លោក Nguyen Phu Trong បានអះអាងថា វៀតណាម​ជា​និច្ចកាល​ចាត់​ទុកការ​ អភិវឌ្ឍន៍​ទំនាក់​ទំនង​មិត្តភាពប្រពៃណី ដៃគូសហប្រតិ បត្តិការ​យុទ្ធ​សាស្ត្រ​លើគ្រប់វិស័យជា​មួយចិន និង​ស្នើឲ្យភាគី​ទាំងពីរ​​រក្សាសន្តិ​ភាព  ស្ថិរភាពនៅសមុទ្រ​ខាងកើត​ដោយ​ឈរ លើមូល​ដ្ឋាន​គោរពផ​ល​ប្រយោជន៍ ​របស់​គ្នាទៅ​វិញ​​​ទៅ​មក និងគោរពច្បាប់អន្តរជាតិ។
 
ក៏នារ​សៀលថ្ងៃដដែល ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang បាន អញ្ជើញទទួលជួបជាមួយលោក Fan Chang​long ផងដែរ។ នៅក្នុងជំនួបនេះ លោក Tran Dai Quang បានសម្តែង​ក្តីជឿជាក់ថា លទ្ធផល​នៃដំណើរ​ទស្សន​កិច្ច​​នេះ នឹង រួមចំណែក​សកម្មទៅក្នុង​ការពង្រឹង​ និងពង្រីក​ទំនាក់ទំនងដៃ​គូយុទ្ធសាស្ត្រ ​លើគ្រប់ វិស័យរវាង​បក្ស​ទាំងពី​រ រដ្ឋទាំងពីរនិង​ប្រជាជននៃប្រទេស​ទាំងពីរវៀតណាម-ចិន។
 
អញ្ជើញធ្វើកា​រតបវិញ ឧត្តមសេនីយ៍ឯក លោក Fan Changlong បានឲ្យដឹងថា ដំណើ​រទស្សនកិច្ច​លើកនេះ​របស់គណៈ​ប្រតិភូគឺសំដៅអនុវត្តម​នសិការរួមសំខាន់ៗ ដែលបា​នថ្នាក់ដឹកនាំនៃប្រទេសទាំងពី​រឯកភាព ក្នុងនោះមាន​ការងារ​​ជម្រុញកិច្ចសហ ប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ។ លោក Fan Ch​ang long បាន​អះងអា​ង ថា បក្ស រដ្ឋាភិ​បាលនិងកងទ័ពចិនជានិច្ចកាល គោរពនូវ​ទំ នាក់ទំនងលើគ្រប់វិ​ស័យ ជាមួយ​វៀត​ណាម​។ កងទ័ពចិនប្តេជ្ញាចិត្តរួមជាមួយ​កង ទ័ពវៀតណាមអនុវត្ត​យ៉ាង ត្រឹមត្រូវរាល់កិច្ចច​រចារ​រវាង​ថ្នាក់​ដឹកនាំ​បក្ស​ទាំងពីរ​​និងរដ្ឋទាំងពីរផងដែរ៕

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​

បណ្តាព័ត៌មានបានផ្សាយ