03/12/2017 06:42 GMT+7 Email Print Like 0

ថ្នាក់ដឹកនាំបក្សនិងរដ្ឋវៀតណាមផ្ញើសារទូរលេខអំណរសាទរបុណ្យជាតិឡាវ

ក្នុងឱកាសរំលឹកខួបលើកទី ៤២នៃទិវាបុណ្យជាតិនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ (ថ្ងៃទី២ធ្នូ១៩៧៥-ថ្ងៃទី២ធ្នូ២០១៧) នាថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ គណៈលេខា គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong ប្រធានរដ្ឋ លោក Tran Dai Quang នាយករដ្ឋមន្ត្រីរដ្ឋាភិ បាល លោក Nguyen Xuan Phuc និងប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញផ្ញើសារទូរលេខអំណរសាទរចំពោះអគ្គលេខាគណៈកម្មាធិការមជ្ឈឹមបក្សប្រជា ជនបដិវត្តន៍ឡាវនិងជាប្រធានរដ្ឋឡាវ លោក Bounhang Vorachith នាយករដ្ឋ មន្ត្រីឡាវ លោក Thongloun Sisoulith និងប្រធានរដ្ឋសភាឡាវ លោកស្រី Pany Yathotou ផងដែរ។


ក្នុងសារទូរលេខ ថ្នាក់ដឹកនាំវៀតណាមបានជឿជាក់ថា ឆ្នាំសាមគ្គីភាពមិត្តភាពវៀតណាម-ឡាវ ឡាវ-វៀតណាម​២០១៧ រំលឹកខួបលើកទី ៥៥ នៃទិវាបង្កើតទំនាក់ទំនងកាទូត និងរយៈពេល៤០ឆ្នាំទិវាចុះហត្ថលេខាលើអនុសញ្ញាមត្តភាពសហប្រតិបត្តិការវៀតណាម-ឡាវជាការគូសសញ្ញានៃចំណងមិត្តភាពស្មោះត្រង់ យ៉ាងស្អិតរមួតរបស់ប្រជាជាតិ​ទាំងពីរ វៀតណាម-ឡាវ។

ក្នុងថ្ងៃដដែល ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេស លោក Pham Binh Minh ក៏បានផ្ញើសារទូរលេខជូនចំ​ពោះ​រដ្ឋមន្ត្រីការបរទេសឡាវ លោក Saleuumxay Kommasith។ ប្រធានគណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹមបក្ស លោក Hoang Binh Quan ក៏បានផ្ញើសារទូរលេខអំណរសាទរ ដល់ប្រធានគណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹមបក្សប្រជាជនបដិវត្តន៍ឡាវផងដែរ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ