18/04/2017 09:57 GMT+7 Email Print Like 0

ថ្នាក់ដឹកនាំបក្សនិងរដ្ឋវៀតណាមទទួលជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីសង្រីលង្កា


រដ្ឋសភាវៀតណាមជានិច្ចកាលគាំទ្រនិងមានគោលបំណងសហ ប្រតិបត្តិការយ៉ាងជិតស្និទ្ធិ ជាមួយ​រដ្ឋសភាស្រី​លង្កា​ដើម្បី​នាំទំនាក់​ទំនងទ្វេភាគី (VNA)

នារសៀល​ថ្ងៃទី១៧ ខែមេសា ឆ្នាំ​២០១៧ អគ្គលេខាបក្សកម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បាន​អញ្ជើញ​ទទួល​ជួបសន្ទនា ជាមួយ​នាយក​រដ្ឋ​មន្ត្រី ស្រី​លង្កា លោក Ranil Wickremesinghe ដែល​កំពុង​បំពេញ​ទស្សន​កិច្ច​ជាផ្លូវ​​ការ នៅវៀតណាម។ លោក Nguyen Phu Trong បាន​វាយ​តំលៃ​ខ្ពស់ ចំពោះ​ដំណើរ​ទស្សនកិច្ច​ជាផ្លូវការ របស់​​នាយក​រដ្ឋមន្ត្រី​ស្រី​លង្កា​នៅវៀត​ណាម​គឺ​ជា របត់​​សំខាន់​ក្នុងទំនាក់​ទំនង​ រវាង​ប្រទេស​ទាំងពីរ​។ អគ្គ​លេខា​​លោក​ Nguyen Phu Trong បាន​ស្នើឲ្យភាគី​ទាំងពី​រ​នាំ​ចេញ​វិធាន​ការ​​ជាក់​ស្តែង ដើម្បី​អនុវត្ត​កិច្ច​ព្រមព្រៀង ដែល​​ទទួល​​បាន​​​យ៉ាងឆាប់ៗ។
 
រដ្ឋសភាវៀតណាមជានិច្ចកាលគាំទ្រ និងមានគោលបំណងសហ ប្រតិបត្តិការ​យ៉ាង​ជិត​ស្និទ្ធិ ជាមួយ​រដ្ឋ​សភា​ស្រីលង្កា​​ ដើម្បីនាំទំនាក់ទំនងទ្វេភាគី វៀតណាម -​ ស្រីលង្កា​ឡើង​កំពស់​ថ្មីមួយ។​ នេះគឺ​ជាការអះអាង​​របស់​ប្រធាន​​រដ្ឋ សភា​​វៀត​​ណាម ​លោ​កស្រី Nguyen Thi Kim Ngan នៅពិធីទទួលជួប​សន្ទនា​ ជាមួយ​នាយក​រ​ដ្ឋមន្ត្រី​ស្រីលង្កា លោក Ra​nil Wickremesinghe នារសៀលថ្ងៃទី​១៧ ខែមេ​សា នៅទី​ក្រុងហាណូយ។ ក្រៅពីការ​បង្កើន​កិច្ច​សហ​ប្រតិបត្តិការ​ រវាង រដ្ឋ​សភា​នៃ​ប្រទេស​ទាំង​ពីរ ស្តីអំពីបញ្ហា​នៅសមុទ្រខាងកើត លោក​ស្រី Nguyen Thi Kim Ngan បានថ្លែង​អំណរ​គុណ ចំពោះស្រីលង្កាដែលមានទស្សនៈដ៏ ច្បាស់ លាស់។ វៀតណាម​អំពា​នាវ​ឲ្យប្រ​ទេស​ទាក់​ទិន​​នានា​ គោរព​រច្បាប់​អន្តរជាតិ ជា​ពិសេស​គឺអនុសញ្ញា អ.ស.ប. ស្តីអំពីច្បាប់​សមុទ្រ​ឆ្នាំ​១៩៨២។ រីឯខ្លួនវិញ នាយក​រ​ដ្ឋ​​មន្ត្រី​​ស្រីលង្កា លោក Ranil Wickremesinghe មានគោល​បំណងថា៖ ប្រទេស​ទាំងពីរ​មានវិធានការ​ជាក់​ស្តែង សំដៅ​ជំរុញពាណិជ្ជកម្មឲ្យ​ បានខ្លាំងក្លា ថែម​ទៀត​។ ព្រមទាំង​បង្កើនការជួយប្រាស្រ័យការ​ ជួបប្រា​ស្រ័យ​​ប្រជា​ជន​វប្បមធ៌​ សាសនានិង​​យុវជន ផងដែរ៕ 

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ