03/06/2015 09:59 GMT+7 Email Print Like 0

ថ្នាក់ដឹកនាំបក្សនិងរដ្ឋវៀតណាមទទួលជួបជាមួយរដ្ឋមន្ត្រីការពារជាតិអាមេរិក

នារសៀលថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៥ នៅទីស្នាក់ការមជ្ឈឹមបក្ស អគ្គលេខាបក្ស កុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong បានទទួលជួបសន្ទនាជាមួយ គណៈប្រតិភូក្រសួងការពារជាតិអាមេរិក ដឹកនាំដោយលោករដ្ឋមន្ត្រី Ashton Carter ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម។ នៅទីនេះ លោក Nguyen Phu Trong បានអះអាងនូវគោលនយោបាយមុនក៏ដូចជាក្រោយរបស់បក្សនិងរដ្ឋវៀតណាម គឺយកចិត្តទុកដាក់ពង្រីកទំនាក់ទំនងរវាងវៀតណាមជាមួយអាមេរិក។ លោកក៏បានទទួលស្គាល់រាល់កិច្ចសហប្រតិបត្តិការរបស់រដ្ឋអំណាច រដ្ឋសភា អង្គការ និងបុគ្គលមួយចំនួនរបស់អាមេរិកក្នុងការចូលរួមដោះស្រាយផលវិបាកនៃសង្គ្រាម ព្រមទាំងគាំទ្រចំពោះកិច្ចសហប្រតិបត្តិការរបស់ក្រសួងការពារជាតិ អាមេរិក ជាមួយក្រសួងការពារប្រទេសវៀតណាមក្នុងការរាវរកគ្រាប់បែកនិងម៉ីន។​

អគ្គលេខាបក្ស​Nguyen Phu Trong ទទួលជួបលោក Ashton Carter (រូបថតៈ TTXVN)
រីឯខ្លួនវិញ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Ashton Carter បានអះអាងថា អាមេរិកយកចិត្តទុកដាក់នឹងមាន​បំណងសហប្រតិបត្តិការឲ្យស្អិតរមួតលើ គ្រប់វិស័យជាមួយវៀតណាម។ លោកក៏បានសម្តែងភាពនូវចាំ​បាច់​នៃការផ្លាស់ប្តូរ គណៈប្រតិភូជាន់ខ្ពស់នៃប្រទេសទាំងពីរ ក្នុងនោះសង្កត់ធ្ងន់ទៅលើសារៈសំខាន់ និងអត្ថន័យ​ប្រវត្តិសាស្ត្រនៃដំណើរទស្សនកិច្ចអាមេរិករបស់លោក Nguyen Phu Trong នាពេលខាងមុខផង​ដែរ​។​
 
ក្នុងថ្ងៃដដែល នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បានអញ្ជើញទ​ទួល​ជួប​សន្ទនា​ជាមួយលោក Ashton Carter ។ នៅទីនេះលោក Truong Tan Sang បានអះអាងថា សេចក្តីថ្លែងការណ៍​ស្តីពីទស្សនវិស័យរួម ដែលទើបនឹងបានក្រសួងការពារជាតិនៃប្រទេសទាំងពីរចុះហត្ថលេខានោះជាមូល​ដ្ឋាន សំខាន់ ហើយជាបុព្វបទសម្រាប់សកម្មភាពសហប្រតិបត្តិការនានានាពេលខាងមុខ។

ស្តីអំពីបញ្ហាសមុទ្រខាងកើត ប្រធានរដ្ឋវៀតណាមបានសង្កត់ធ្ងន់ថា រាល់ជំលោះលើសមុទ្រខាងកើតគប្បី​ដោះ​​ស្រាយដោយសន្តិវិធីឈរលើមូលដ្ឋានគោរពច្បាប់អន្តរជាតិ ជាពិសេសគឺអនុសញ្ញាអ.ស.បស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២ អនុវត្ត DOC ដោយត្រឹមត្រូវ និងឈានទៅចុះហត្ថលេខាលើ COC យ៉ាង ឆាប់បំផុតនាពេលខាងមុខ។

នៅទីនេះ លោក Ashton Carter បានឲ្យដឹងថា អាមេរិកនិងវៀតណាម មានទស្សនប្រហាក់ប្រហែលទាក់ទិនដល់​សន្តិភាព សន្តិសុខ សុវត្ថិភាពនាវា ចរណ៍លើសមុទ្រខាងកើត និងមានបំណងថា ប្រទេសទាំងពីរនឹងបន្តសហប្រតិ បត្តិការស្អិតរមួតចំពោះបញ្ហានេះ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម
បណ្តាព័ត៌មានបានផ្សាយ