24/01/2017 09:40 GMT+7 Email Print Like 0

ថ្នាក់ដឹកនាំបក្សទៅសាកសួរសុខទុក្ខនិងជូនពរឆ្នាំថ្មីនៅតំបន់នានាទូទាំងប្រទេស

នារសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០១៧​ ប្រធាន​គណៈ​កម្មាធិការ​ឃោសនា​អប់រំ​មជ្ឈឹម លោក Vo Van Thuong បាន​អញ្ជើញ​ទៅសាក​សួរសុខ​ទុក្ខ​និង​ជូន​ពរ​ឆ្នាំថ្មី​នៅ​មន្ទីរពេទ្យ Cho Ray និង ស្ថានីយ៍ទូរទស្សន៍​ទីក្រុង​ហូជីមិញ។ នៅទី​នេះ លោក Vo ​Van Thuong បាន​វាយតម្លៃថា មន្ទីរពេទ្យ Cho Ray មិន​ត្រឹម​តែ​ជា​កន្លែង​ពិនិត្យ ព្យា​បាល​ជំងឺ ប៉ុណ្ណោះ​ទេ ថែម​ទាំង​អនុវត្ត​ល្អការ​ងារ​ផ្សព្វ​ផ្សាយ បំប៉ន់​កម្មាភិបាល​សុខាភិបាល សម្រាប់​ភូមិភាគខាងត្បូងទៀត​ផង។ នាពេលខាងមុខ មន្ទីរពេទ្យគប្បី​ជម្រុញ​​សកម្ម ភាព​ស្រាវ​ជ្រាវ​និង​សហប្រតិ​បត្តិការ​ ដើម្បី​ប្រជាជន​អាច​មាន​ ឱកាស​ទទួលបាន​សេវា​សុខាភិបាល​ល្អបំផុត​ស្រដៀង​ នឹងប្រទេសជឿនលឿន​ក្នុងតំបន់។


លោកVo Van Thuong និងក្រុមការងារបានអញ្ជើញទៅសាកសួរសុខទុក្ខនិងជូនពរឆ្នាំថ្មីនៅមន្ទីរពេទ្យ Cho Ray

​​អញ្ជើញទៅសាកសួរសុខទុក្ខនិងជូនពរ បុណ្យតេតប្រពៃណីសម្រាប់កម្មាភិបាល អ្នក​យក​ព័ត៌​មាន​ស្ថានីយ៍ទូ​រ​ទស្សន៍​​ ទីក្រុងហូជីមិញ លោក Vo Van Thuong ​មាន​បំណង​ថា​គណៈកម្មាធិ​ការបក្ស និងគណៈនាយកស្ថានីយ៍​ទូរទស្សន៍​ ទីក្រុង​ហូ​ជី​មិញ គប្បី​ផ្តោត​ការយក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​លើក​កំពស់​ខ្លឹម​សារ​នៃ​កម្ម​វិធី​នានា​សំដៅ​ឆ្លើយ​តប នឹង​តម្រូវការ​របស់​ទស្សនិក​ជន។

ក៏ក្នុង​​ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៧ ដែរ​ក្រុម​ការ​ងារ​របស់​គណៈ​កម្មាធិការ ទទួល​បន្ទុក​តំបន់​ពាយ័ព្យ​ដឹកនាំ​ដោយ​​​អនុប្រធាន​គណៈ​កម្មាធិការ​អចិន្ត្រៃយ៍ នៃ​គណៈ​កម្មាធិការ ទទួល​បន្ទុក​តំបន់​ពាយ័ព្យ លោក Hau A Lenh បាន​ទៅសាក​សួរ​សុខ​ទុក្ខ និង​ជូន​អំណោយ​បុណ្យតេត​ប្រពៃណី ឆ្នាំរកានព្វស័ក​២០១៧ នៅស្រុក​ SaPa ​ខេត្ត ​Lao Cai ផងដែរ៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម 
 

បណ្តាព័ត៌មានបានផ្សាយ