04/09/2017 11:51 GMT+7 Email Print Like 0

ថ្នាក់ដឹកនាំនៃបណ្ដាប្រទេសអបអរសាទរទិវាបុណ្យឯករាជ្យជាតិវៀតណាម


ថ្នាក់ដឹកនាំនៃបណ្ដាប្រទេសអបអរសាទរទិវាបុណ្យឯករាជ្យជាតិវៀតណាម

ក្នុងឱកាសរំលឹកខួប​អនុស្សាវរីយ៍លើកទិ​៧២ ទិវាបុណ្យឯករាជ្យជាតិសាធារណៈរដ្ឋ​សង្គម​និយម​វៀត​ណាម​ (ថ្ងៃទី២ ខែ​កញ្ញា ឆ្នាំ​១៩៤៥ - ថ្ងៃទី២​ ខែកញ្ញា​ ឆ្នាំ២០១៧) ថ្នាក់ដឹកនាំនៃ​បណ្ដា​ប្រទេស បាន​ផ្ញើសារ​លិខិត​អំណរ​សាទរ​ជូន​ចំពោះ​ថ្នាក់​ដឹក​នាំបក្ស​ រដ្ឋ រដ្ឋាភិបាល និងរដ្ឋស​ភាវៀត​ណាម។
 
ប្រធានាធិបតីអាមេរិកលោក​ Donald Trump បានផ្ញើសារលិខិតអំណរ​សាទរជូន ចំពោះប្រធានរដ្ឋវៀត​ណាម  លោក​ Tran Dai Quang ។ ក្នុងនោះ ប្រ​ធានាធិបតីអាមេរិក លោក Donald Trump បានសរសេរ​ថា៖  "ខ្ញុំទន្ទឹង​រង​ចាំ​ធ្វើការ​ជាមួយ​ឯកឧត្តម​ដើម្បី​ពង្រឹង​ថែមទៀត​ទំនាក់​ទំនង​របស់​យើង​និងទន្ទឹង​រង់ចាំ​ដំណើរ​ទស្សនកិច្ច​ ទៅកាន់​ប្រទេសដ៏ស្រស់​ស្អាត របស់ឯកឧត្តមនៅក្នុងខែ​វិច្ឆិកាខាងមុខ។ ក្នុង​ឱកាសពិសេស​នេះ យើង​ខ្ញុំសូម​ផ្ញើរជូន​ឯកឧត្តម​និង​ប្រជាជន​វៀត​ណាម នូវការ​អបអរសាទ​រយ៉ាង​កក់​ក្តៅនិង​បំណង​ប្រាថ្នា​ដ៏ល្អបំផុត ដើម្បី​សន្តិភាព ​វិបុលភាព និងសុភមង្គល។"

​ក៏ក្នុងឱកាសនេះថ្នាក់ដឹកនាំប្រទេសមី​យ៉ាន់ម៉ា ឥណ្ឌា វេណេហ្ស៊ុអេឡា អា​ល្លឺម៉ង់​អ៊ីតាលី  បារាំង  អូស្ត្រាលី  និង​អ៊ុយ​ក្រែន​ក៏បាន​ផ្ញើសារ​លិខិត​អំណរ​សាទរ​ជូន​ចំពោះថ្នាក់​ដឹកនាំបក្ស​ រដ្ឋ ​រដ្ឋាភិបាល ​និង​រដ្ឋសភា​វៀត​ណាម​ផង​ដែ​រ​៕

 

តាម VOV5 - ​វិទ្យុសម្លេង​វៀតណាម​

បណ្តាព័ត៌មានបានផ្សាយ