14/08/2015 09:43 GMT+7 Email Print Like 0

ថ្នាក់ដឹកនាំទីក្រុងហូជីមិញទទួលជួបសន្ទនាជាមួយប្រធានាធិបតីបង់ក្លាដែស


ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញលោក Le Hoang Quan និងប្រធានាធិបតីបង់ក្លាដែសលោក Abdul Hamid (អាវខៀវ)

 នាយប់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៥ នៅទីក្រុងហូជីមិញ ភាគខាងត្បូងវៀតណាមប្រធានគណៈកម្មាធិការប្រជាជនទីក្រុងលោក Le Hoang Quan បាន ទទួលជួបសន្ទនាជាមួយប្រធានាធិបតីបង់ក្លាដែសលោក Abdul Hamid ដែលកំពុងអញ្ជើញបំពេញទស្សនកិច្ចនៅវៀតណាម។ តាមលោក Le Hoang Quan ថា ដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីនឹងបើកទូលាយនិងនាំទំនាក់ទំនងសហប្រតិបតិ្តការរវាងប្រទេសទាំងពីរឡើងកំពស់ថ្មី។ ទីក្រុងហូជីមិញនឹងខំប្រឹងប្រែងដើម្បីពូនជ្រុំឲ្យទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបតិ្តការរវាងប្រទេសទាំងពីរនាពេលខាងមុខ។ រីឯលោកប្រធានាធិបតី Abdul Hamid បានសង្ឃឹមថា ទំនាក់ទំនងវៀតណាម-បង់ក្លាដែសនឹងកាន់តែអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាថែមទៀតពី មួយថ្ងៃទៅមួយថ្ងៃ។ លោក Abdul Hamid ក៏មានគោលបំណងថា វៀតណាមនិយាយរួមនិងទីក្រុងហូជីមិញនិយាយដោយឡែកនឹងបន្តបង្កលក្ខណៈងាយស្រួល ដើម្បីប្រជាជនបង់ក្លាដែសមកទស្សនានិងធ្វើការនៅទីនេះ៕

តាម VOV5 - វិ ទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ