19/09/2016 09:51 GMT+7 Email Print Like 0

ថ្នាក់ដឹកនាំទីក្រុងហូជីមិញទទួលជួបជាមួយអភិបាលរដ្ឋាភិបាលតំបន់Wallonie-Bruxelles(បែលហ្សីក)


ថ្នាក់ដឹកនាំទីក្រុងហូជីមិញទទួលជួបជាមួយអភិបាលរដ្ឋាភិបាលតំបន់Wallonie-Bruxelles(បែលហ្សីក)

នារសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ​២០១៦ លោក Nguyen Thanh Phong ប្រធានគណៈ​កម្មាធិការ​ប្រជា​ជន​ទីក្រុង​ហូជីមិញ​បាន​ទទួល​ជួប​ ជាមួយលោក Rudy Demotte រដ្ឋ​មន្ត្រីនិង​ជាអភិបាល​រដ្ឋាភិបាល​តំបន់​ Wallonie-Bruxelles(បែលហ្សីក) ដែលកំពុង​មាន​ដំណើរ​ទស្សនកិច្ចការ​ងារ​នៅវៀតណាម​។ នៅទីនេះ លោក Nguyen Thanh ​Phong​ បានឲ្យដឹង​ថា វៀតណាម​យកចិត្តទុក​ដាក់ លើ​កិច្ចសហប្រតិបត្តិកា​រជាមួយ​តំបន់​ Wallonie-Bruxelles ក៏ដូច​ជាបែលហ្ស៊ីកផ​ង​ដែរ​។ លោក Nguyen Thanh Phong មាន​បំណង​ថា កិច្ច​សហប្រតិ​បត្តិការ​រវាង​ភាគី​ទាំង​ពីរ នឹង បានរីកចំរើននាពេលខាងមុខ​ជាពិសេស​គឺលើវិស័យ​ ដែលទីក្រុងហូជីមិញមាន​តម្រូវ​ការ ហើយ​បែលហ្ស៊ីក​និយាយ​រួមនិង​តំបន់ Wallonie-Bruxlles និយាយដោយ​ឡែក​មានប្រៀប​ខ្លាំង​ដូច​ជា គម​នា​គម​​ន៍​​នគរ​បច្ចេក​វិទ្យា​ខ្ពស់​ជាដើម​។ រីឯខ្លួន​វិញ លោក Rudy Demotte បាន​ចាត់ទុកថា​ភាគី​ទាំង​ពីរ​គប្បី​បើក​ទូលាយ​​ទំនាក់​ទំនង​សហប្រតិបត្តិ​ការ​ តាមរយៈគម្រោងការជាក់​ស្តែងដោយ​ផ្តោតសំ​ខាន់​ លើការ​អភិវឌ្ឍន៍​វប្បធម៌​​ទន្ទឹម​ ជាមួយនឹងការអភិវឌ្ឍន៍សេដ្ឋ​កិច្ចផង​ដែរ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ