06/07/2016 10:04 GMT+7 Email Print Like 0

ថ្នាក់ដឹកនាំទីក្រុងហូជីមិញជួបសន្ទនាជាមួយគណៈប្រតិភូគណបក្សកម្មុយនីស្តឥណ្ឌា


ថ្នាក់ដឹកនាំទីក្រុងហូជីមិញជួបសន្ទនាជាមួយគណៈប្រតិភូគណបក្សកម្មុយនីស្តឥណ្ឌា

នាថ្ងៃទី៤កក្កដា លោកស្រី Nguyen Thi Quyet Tam លេខារងគណៈកម្មាធិការបក្សទីក្រុងហូជីមិញ និងជាប្រធានក្រុមប្រឹក្សាប្រជាជនទីក្រុងហូជីមិញបានជួបសន្ទនាជាមួយគណៈប្រតិភូគណបក្សកម្មុយនីស្តឥណ្ឌា ដឹកនាំដោយសមាជិកការិយាល័យនយោបាយ បក្សកម្មុយនីស្តឥណ្ឌា លោក Doraisamy Raja ។ នៅទីនេះ លោកស្រី Nguyen Thi Quyet Tam មានគោលបំណងថា៖ ដោយតួនាទីរបស់ខ្លួន គណបក្សកម្មុយនីស្តឥណ្ឌា ក៏​ដូចជាបុគ្គលក​ Doraisamy Raja នឹងជាស្ពានតភ្ជាប់ជំរុញកិច្ចសហប្រតិបត្តិការរវាងតំបន់នានារបស់ឥណ្ឌាជាមួយទី​ក្រុង​ហូ​ជី​មិញ​និយាយដោយឡែក និងតំបន់ផ្សេងៗទៀតរបស់វៀតណាម និយាយរួម តាមនោះជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ។ រីឯ លោក  Doraisamy Raja បានចាត់ទុកថា៖ វៀតណាមនិងឥណ្ឌាកំពុងមានទំនាក់ទំនងដ៏ល្អប្រសើរនិងជាដៃគូយុទ្ធសាស្ត្របានគណបក្សកម្មុយនីស្តឥណ្ឌាមានគោលបំណងសិក្សាស្រាវ​ជ្រាវ​ ផ្លាស់ប្តូរបទពិសោធន៍ អំពីគោលការណ៍ផ្លាស់ប្តូរជាមួយវៀតណាមនិងវិស័យផ្សេងៗទៀត៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ