24/12/2015 09:50 GMT+7 Email Print Like 0

ថ្នាក់ដឹកនាំតំបន់ជូនពរគ្រិស្ដសាសនិកនិងប្រូតេស្ដង់ក្នុងឱកាសបុណ្យណូអ៊ែល២០១៥

ក្នុងឱកាសបុណ្យណូអ៊ែល​២០១៥ នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៥ សមាជិក ការិយា​ល័យនយោបាយ លោក Le Hong Anh បាន​អញ្ជើញ​ទៅសាកសួរ​សុខ​ទុក្ខនិងជូនពរ វិមានអាហ្សេវ៉ែកទីក្រុងហាណូយ និង​កាឌីណាល់ Nguyen Van Nhon អាហ្សេវ៉ែក​មណ្ឌលប្រូតេស្ដង់វៀតណាម (ភាគ ខាងជើង)និងប៉ាស្ទ័ Nguyen Huu Mac។ ក៏ក្នុងថ្ងៃ​ដដែល ថ្នាក់​ដឹក​នាំទីក្រុងហូជី​មិញ ដឹកនាំដោយលោក Vo Van Thuong សមាជិក​មជ្ឈឹមបក្ស និងជាលេ​ខារ​ង​អចិន្ត្រៃ​យ៍​គណៈ​កម្មាធិការបក្ស​ទីក្រុង បានទៅទស្សនាគណៈ​កម្មការសាមគ្គីសាសនាកាតូលិកទីក្រុង វិមាន​អាហ្សេវ៉ែក​និង​សមាគម​ប្រូតេស្ដង់​វៀត​ណាម​ភាគខាងត្បូង។ តាងនាមគ្រឹស្តសសានិកទីក្រុង បុព្វជិក Phan Khac Tu អនុប្រធាន គណៈ​កម្មាធិការ​សាមគ្គី​សាសនាកាតូលិកវៀត​ណាម បានឲ្យដឹងថា៖

​“ចលនាប្រឡងប្រណាំងស្នេហាជាតិរបស់គ្រឹស្តសាសនិកទីក្រុង បានដើរ​តួនាទី​សំខាន់​ក្នុង​ចលនារួម​ទូទាំង​ប្រទេស​។ យើង​ខ្ញុំជឿជាក់​ថា នឹង ជម្រុញយ៉ាង​ខ្លាំងក្លាថែមទៀត​ចលនានូវប្រឡង ប្រណាំងស្នេហាជាតិ​ក្នុង សមាគម​គ្រឹស្ត​សាស​និក ដើម្បីឲ្យសក្តិសមជាទីក្រុងមានស្នាដៃច្រើន រួមជាមួយ​ចលនារួមរបស់​ទីក្រុងក៏ដូច​ជារបស់​ប្រទេស​ជាតិ​ទាំង​មូល”ផង​ដែរ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

 

បណ្តាព័ត៌មានបានផ្សាយ