01/10/2016 13:01 GMT+7 Email Print Like 0

ថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាមផ្ញើសារទូរលេខអំណសាទរជូនចំពោះថ្នាក់ដឹកនាំចិនក្នុងឱកាសបុណ្យជាតិទី៦៧របស់ចិន

ក្នុងឱកាសរំលឹកខួបលើកទី៦៧នៃទិវាបុណ្យជាតិរបស់ចិន (ថ្ងៃទី១តុលា) អគ្គលេខាបក្ស លោក Nguyen Phu Trong ប្រធានរដ្ឋ លោក Tran Dai Quang នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញផ្ញើសារទូរលេខអំណរសាទរជូនចំពោះអគ្គលេខាបក្ស ប្រធានរដ្ឋចិន
លោក  Xi Jinping នាយករដ្ឋមន្ត្រី លោក Li Keqiang និង ​ប្រធាន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​សភា​តំណាង​ប្រជាជន​ទូទាំង​ប្រទេស​ចិន លោក​ Zhang Dejiang។

នៅក្នុងសារទូរលេខ ថ្នាក់ដឹកនាំបក្សនិងរដ្ឋវៀតណាម បានជូនពរចំពោះសមិទ្ធិ ដែលប្រជាជនចិនទទួលបានក្នុងរយៈពេល៦៧ឆ្នាំកន្លងទៅនិងប្រសិទ្ធិពរជូនប្រជាជនចិន បន្តទទួលបានសមិទ្ធិច្រើនថែមទៀតក្នុងការងារ កែទម្រង់និងអនុវត្តប្រកបដោយជោគជ័យគោលដៅកសាងរដ្ឋទំនើបសង្គមនិយម ប្រជាធិបតេយ្យ។ ថ្នាក់ដឹក
នាំបក្សនិងរដ្ឋវៀតណាមបានអះអាងថា បក្ស រដ្ឋនិងប្រជាជនវៀតណាមជានិច្ចកាលយកចិត្តទុកដាក់លើទំ​នាក់​ទំនងជាមួយចិននិងមានបំណងពង្រឹងនិងពង្រីកនូវទំនាក់ទំនងមិត្តភាពប្រពៃណីរវាងប្រទេសទាំងពីរដោយឥតឈប់ឈរ នាំមកផលប្រយោជន៍ជាក់ស្តែងសម្រាប់ប្រជាជននៃប្រទេសទាំងពីរ រួមចំណែកចូលក្នុងសន្តិភាព ស្ថិរភាពក្នុងតំបន់ និងលើពិភពលោក។

ក្នុងឱកាសនេះ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh ក៏បានផ្ញើសារទូរលេខអណរសាទរទៅដល់សមាជិក​ក្រុមប្រឹក្សារដ្ឋ​ចិន​លោក Yang Jiechi និងរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ផងដែរ៕

តាម VOV5-វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ