26/01/2015 10:55 GMT+7 Email Print Like 0

ថ្នាក់ដឹកនាំជប៉ុនថ្កោលទោសការសម្លាប់ចំណាប់ខ្មាំងរបស់ IS


ថ្នាក់ដឹកនាំជប៉ុថ្កោលទោសការសម្លាប់ចំណាប់ខ្មាំងរបស់ IS (Image: VNA)

នា​ព្រឹកថ្ងៃទី ២៥ ខែ​មករា​ឆ្នាំ២០១៥ នាយក​រដ្ឋមន្ត្រី​ជប៉ុន លោក Shinzo Abe បាន​ថ្កោល​ទោស​យ៉ាង​ខ្លាំ​ង​ក្លា​ការ​សម្លាប់​ចំណាប់ខ្មាំងមួយ​នាក់ក្នុង​ចំណោម​ចំណាប់ ខ្មាំង​ជាប្រជា​ពល​រដ្ឋ​ជប៉ុន​ចំ​នួន​​​២នាក់ ​របស់​អង្គការ​ភេវរកម្ម​“រដ្ឋឥស្លា​មស្វ័យ​ប្រកាស” (IS)។ ថ្លែង​មតិក្នុង​សន្និសីទ​កាសែត​បន្ទាប់​​ពីកិច្ចប្រជុំគ​ណៈរដ្ឋម​ន្ត្រី​ជា​បន្ទាន់​ នាយក​រដ្ឋមន្ត្រី Abe បានប្រកាសថា៖ ការ​សម្លាប់​មនុស្ស​នេះ​​គឺ​ជា អំពើហឹង្សារ​ដ៏សាហាវ​ព្រៃផ្សៃយ​និង​មិន​​អាច​លើក​លែង​ទោស​បានឡើយ​ព្រមទាំង​ស្នើរ​ឲ្យ IS ដោះ​លែង​ចំណាប់ខ្មាំងជាជ​នជប៉ុនទី២ ភា្លម​មួយ​រំ​ពិច​។ លោក Abe បានអះអាងថា៖ ជប៉ុន​នឹង​បន្ត​​រួម​ចំណែក​យ៉ាង​សកម្ម​ក្នុងសន្តិភាព​ស្ថិរភាព​អន្តរជាតិ​និងមិន​រាយ​ថយ​ ចំពោះភេវរកម្មនិ​យម​នៅ​ឡើយ។ នាបច្ចុប្បន្ន​រដ្ឋាភិបាលជ​ប៉ុនកំពុង​ធ្វើការស៊ើប​អង្គេត ទៅ​លើរឿង​ហេតុនេះ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ