10/11/2017 10:00 GMT+7 Email Print Like 0

ថ្នាក់ដឹកនាំចិននិងអាមេរិកជួបចរចាទ្វេភាគី

នាព្រឹកថ្ងៃទី៩ ខែវិច្ចិកា ឆ្នាំ២០១៧ នៅទីក្រុងប៉េកាំង ប្រធានរដ្ឋចិនលោក Xi Jinping និង ប្រធានាធិបតីអាមេរិកលោក Donald Trump បានអញ្ជើញជួបចរចាទ្វេភាគី។

 ពិធីទទួលបដិសណ្ឋាកិច្ចប្រធានាធិបតីអាមេរិកលោក Donald Trump នៅទីក្រុងប៉េកាំង (រូបថត៖ VOV)


នៅទីនេះ ប្រធានាធិបតីលោក Trump បានដាស់តឿនឲ្យចិនខំប្រឹងប្រែងថែមទៀត ដើម្បីដាក់កំហិតលើកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង ចាប់បង្ខំឲ្យព្យុងយ៉ាងចូលរួមកិច្ចចរចារសន្តិភាពអំពីគ្មានអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ។ លើវិស័យសេដ្ឋកិច្ច ប្រធានាធិបតីលោក Trump បានស្នើឲ្យប៉េកាំងនាំចេញការកំណត់ ស្ដីពី​វិនិយោគ​និងពាណិជ្ជកម្មដោយឆ្ពោះទៅទំនាក់ទំនងតុល្យភាពនិងនិរន្តរភាពរវាងខឿនសេដ្ឋកិច្ចធំបំផុតពិភព​លោក​ទាំង២នេះ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ