04/09/2015 09:51 GMT+7 Email Print Like 0

ថ្នាក់ដឹកនាំចិននិងកូរ៉េខាងត្បូងជូបចរចានៅប៉េកាំង

ការជួបចរចាររវាងប្រធានរដ្ឋចិនលោក Xi Jinping និងប្រធានាធិបតី កូរ៉េខាងត្បូងលោកស្រី Park Geun Hye បានប្រព្រឹត្តទៅនាថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៥ មុននឹងប្រារព្ធពិធីព្យុហយាត្រាមានទ្រង់ទ្រាយធំនាថ្ងៃទី៣ ខែកញ្ញា នៅក្រុងប៉េកាំង ដើម្បីរំលឹកខួបលើកទី៧០ នៃទិវាបញ្ចប់សង្គ្រាមលោកលើកទី២។ នៅទីនេះ លោកស្រី Park Geun Hye មានក្តីសង្ឃឹមថា  ការឈឺចាប់ដែលកូរ៉េខាងត្បូងនិងចិនត្រូវឆ្លងកាត់នឹងដាក់គ្រឹះស្ថានសំខាន់សម្រាប់ទំនាក់ទំនងទ្វេភាគីក៏ដូចជាធ្វើជាមូលដ្ឋាន បង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងការដោះស្រាយរាល់ការសាក ល្បងដែលបានដាក់ចេញ។ ក៏ក្នុងជំនួបនេះដែរ ថ្នាក់ដឹកនាំទាំងពីររូប បានពិភាក្សាលើបញ្ហារបស់កូរ៉េខាងជើងទៀតផង៕

តាម VOV5-​វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ