25/12/2015 09:41 GMT+7 Email Print Like 0

ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ទៅសាក់សួរសុខទុក្ខនិងជូនពរជនរួមជាតិកាន់សាសនាកាតូលិកក្នុងឱកាសបុណ្យណូអែល២០១៥


ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ទៅសាក់សួរសុខទុក្ខនិងជូនពរជនរួមជាតិកាន់សាសនាកាតូលិកក្នុងឱកាសបុណ្យណូអែល២០១៥

បន្ទាប់ពីទៅសាកសួរសុខទុក្ខ និងជូនពរគ្រឹសសាសនិក និងអ្នកមុខអ្នក​ការសាសនាកាតូលិក នៅខេត្ត Kon Tum ក្នុង​ឱកាសបុណ្យណូអែល ២០១៥ នារ​សៀលថ្ងៃទី២៣ ខែ​ធ្នូ ឆ្នាំ២០១៥​ប្រធានគណៈ​កម្មាធិការ​មជ្ឈឹម​រណសិ​រ្យមាតុភូមិ​វៀត​ណាម លោក​ Nguyen Thien Nhan បានអញ្ជើញទៅសាកសួរសុខទុក្ខ និង​ជូនពរ​ជន​រួមជាតិ​កាន់​សាសនាកាតូលិក ខេត្ត Dak Lak ។ ថ្លែងមតិនៅទីនេះ លោក Nguyen Thien Nhan​បានប្រសិទ្ធិពរ​ជូន​អ្នក​មុខ អ្នកការ និងប្រជាជនកាន់សាសនាកាតូលិកខេត្ត Dak Lak មាន​បុណ្យ​ណូអែល​មួយ​ប្រកប​ដោយ​សុខ​សាន្ត​ត្រាណ និងសុភមង្គល។ លោក Nguyen Thien Nhan ក៏បាន​វាយ​តំលៃខ្ពស់​ចំពោះ​ការរួម​វិភាគ​ទាន​របស់​ប្រជាជនកាន់​សាសនាកាតូលិក ខេត្ត Dak Lak ក្នុងការកសាងផែនមហាសាមគ្គី​ជាតិ ចលនាសង្គម​សម្បុរ​សធម៌​ ហើយ​មានគោលបំណងថា៖ ក្នុងរយៈពេលខាង​មុខនេះ គណៈកម្មាធិការសាមគ្គីជាតិសាសនាខេត្ត បន្ត​រួម​ជាមួយ​អ្នកមុខអ្នកការ​ណែនាំ លើកទឹកចិត្តប្រជាពលរដ្ឋកាន់សាសនាកាតូលិក អនុវត្តល្អគ្រប់ចលនាក​សាងជីវ​ភាព​រស់នៅវប្បធម៌នៅទីប្រជុំជន ការពារបរិស្ថាន និងរួមដៃគ្នាកសាង​ជនបទថ្មី រស់នៅល្អខាង​ផ្លូវ​លោក និងខាងផ្លូវធម៌ រួមចំណែកច្រើនថែមទៀតក្នុង​បុព្វហេតុកសាងប្រទេសជាតិ។

​ក្នុងឱកាសបុណ្យណូអែល​២០១៥ ថ្នាក់ដឹកនាំខេត្ត Nam Dinh , ខេត្ត Binh Duong និងខេត្ត Ben Tre ក៏បាន​អញ្ជើញ​ទៅសាក​សួរសុខទុក្ខ ជូនពរអ្នកមុខអ្នកការ និងសាសនិកនៅក្នុងខេត្តផងដែរ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ