04/09/2016 09:37 GMT+7 Email Print Like 0

ថ្នាក់ដឹកនាំគុយបាជូនពរបុណ្យជាតិវៀតណាម


លេខាទី១បក្សកុម្មុយនិស្ត ប្រធានក្រុមប្រឹក្សាជាតិ និង
គណៈរដ្ឋមន្ត្រីគុយបា Raul Castro Ruz (រូបថតៈHuffingtonpost.com)

នាថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៦ លេខាទី១បក្សកុម្មុយនិស្ត ប្រធានក្រុមប្រឹក្សាជាតិនិងគណៈរដ្ឋមន្ត្រីគុយបា Raul Castro Ruz បានផ្ញើសេចក្តីជូនពរទៅបក្សកុម្មុយនិស្ត រដ្ឋាភិបាលនិងប្រជាជនវៀតណាម​ក្នុងឱកាសរំលឹកខួបលើកទី ៧១ ទិវាបុណ្យជាតិវៀតណាម។ សារទូរលេខអំណរសាទរជូនដល់អគ្គលេខាបក្សលោក​ Nguyen Phu Trong ប្រធានរដ្ឋ លោក Tran Dai Quang និងនាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ដែលបានសារព័ត៌មានគុយបាចុះផ្សាយនោះ លោកប្រធាន Raul Castro បានអះអាងជាថ្មីម្តងទៀតនូវការប្តេជ្ញាចិត្តរបស់គុយបាក្នុងការបង្កើននិងធ្វើឲ្យស៊ីជម្រៅថែមទៀតទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។​

ក្នុងឱកាសនេះដែរ រដ្ឋមន្ត្រីការបរទេសគុយបា លោក Bruno Rodriguez ក៏បានផ្ញើរសេចក្តីជូនពរទៅ​ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh ព្រមទាំងសង្កត់ធ្ងន់ថា ត្រៀមខ្លួនជាស្រេចខិតខំប្រឹងប្រែងរឹតបន្ទឹងថែមទៀតទំនាក់ទំនងមិត្តភាពប្រវត្តិសាស្ត្រវៀតណាម-គុយបា៕

តាម VOV5-វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ