18/07/2015 10:56 GMT+7 Email Print Like 0

ថ្នាក់ដឹកនាំគណៈបក្សប្រជាធិបតេយ្យអាមេរិកអំពាវនាវគាំទ្រកិច្ចព្រមព្រៀងនុយក្លេអ៊ែរ​ជាមួយអ៊ីរ៉ង់


ថ្នាក់ដឹកនាំគណៈបក្សប្រជាធិបតេយ្យអាមេរិកអំពាវនាវឲ្យសមាជិកសភាគាំទ្រ កិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយអ៊ីរ៉ង់ (Image: VNA)

ក្នុងកាយ​វិការដែលត្រូវបានវាយតំលៃ​ខ្ពស់ ថ្នាក់ដឹក​នាំគណៈបក្សប្រជា​ធិបតេយ្យ នៅសភាជាន់ទាប​អាមេរិក លោក​ស្រី  Nancy Pelosi បានស្វាគមកិច្ចព្រម​ព្រៀងនុយក្លេអ៊ែរ​ដែលក្រុម P5+1 (រួមមាន៖ អង់​គ្លេស អាមេរិក បារាំង ចិន​និងអាល្លឺម៉ង់)​ ទើបនឹង​ចុះហត្ថលេខាជាមួយ​អ៊ីរ៉ង់ ព្រមទាំង​អំពាវ​នាវ​ឲ្យ សមាជិក​សភា​គាំទ្រ​ឯក​សារ​នេះ។ ថ្លែង​មតិជាមួយ​មជ្ឈដ្ឋាន​អ្នកសារព័ត៌​មាន សមាជិក សភាជាន់​ទាប លោកស្រី​  Nancy Pelosi បាន​ប្រកាស​គាំទ្រយ៉ាង​ខ្លាំង ចំពោះកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ហើយ​ស្ងើច​សរ​សើរ​ការ​ខំប្រឹង​ប្រែង​ដំណើរ​ការ​ចរចា​របស់​រដ្ឋ អំណាច  Barack Obama ផងដែរ​។ សេចក្តី​ប្រកាស​របស់ លោក​ស្រី  Nancy Pelosi ត្រូវ​បាន​ចាត់​ទុក​ជា​ការ​លើក​ទឹកចិត្ត​ធំ ចំពោះ​ការ​ខំប្រឹង​ប្រែង​របស់សេតវិមាន​សំដៅ បញ្ចុះបញ្ចូលរដ្ឋស​ភា​អាមេរិក​អនុម័ត​លើ​កិច្ច​ព្រម​ព្រៀង​ពោល​ខាងលើ ជា​ពិសេស​ក្នុងកាលៈ​ទេសៈ​សមាជិ​សភា​គណៈ​បក្ស​សាធារ​ណៈ​រដ្ឋ​អាមេរិក​ និង​សមាជិក​គណៈ បក្ស​ប្រជាធិប​តេយ្យមួយ​ចំនួនប្រឆាំង​ជំទាស់៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ