25/03/2015 14:53 GMT+7 Email Print Like 0

ថ្នាក់ដឹកនាំគណៈបក្សប្រជាធិបតេយ្យនៃសភាជាន់ទាបអាមេរិកនឹងបំពេញទស្សនកិច្ច នៅវៀតណាម

នារសៀលថ្ងៃទី២៣​ខែមិនាឆ្នាំ២០១៥ (តាមម៉ោងតំបន់) ថ្នាក់ដឹក​នាំគណៈបក្ស ប្រជាធិប​តេយ្យនៃស​ភាជាន់​ទាបអាមេរិ​កលោកស្រី Nancy Pelosi បានទទួលជួប សន្ទនា​ជាមួយ​ឯកអគ្គ​រដ្ឋទូត​វៀតណាម​ប្រចាំ​នៅ​អា​មេ​រិក​​លោក Pham Quang Vinh ដើម្បីផ្លាស់ប្ដូរអំពីទំនាក់ទំនង​រវាងប្រទេស​ទាំង២ ក្នុង​នោះ​មាន​ដំណើរ​ទស្សន​កិច្ច​នៅ​វៀតណាមនាពេលខាងមុខនេះ របស់គណៈប្រតិភូសមាជិកសភាជាន់ខ្ពស់​អាមេរិក។ លោក​ស្រី Pelosi បាន​​វាយតំលៃខ្ពស់​ចំពោះការអភិវឌ្ឍន៍​ នៃទំនាក់​ទំនង​ដៃគូលើគ្រប់វិស័យវៀតណាម​អាមេរិក ព្រម​ទាំង​អះ​អាង​ថា ភាគីទាំង​២មានផល​ប្រយោជន៍​ប្រហាក់​ប្រហែល​ដ៏ធំ​ធេង​និង​សក្ដានុ​ភាព​ជាច្រើន​ដើម្បី​អភិវ​ឌ្ឍ​ន៍​​​ថែម​​ទៀត​។ លោកស្រីបានសំដែង​ជំនឿជាក់ថា ប្រទេសទាំង​២នឹង​ទទួល​បានជោគ​ជ័យថ្មីនានា បំពេញ​ថែម​ទៀត​​បំ​ណង​ប្រាថ្នារបស់ភាគីនិមួយៗ​និងរួម​ចំណែក​ក្នុងសន្តិភាព ស្ថិរភាពនៅតំបន់អាស៊ី-ប៉ាស៊ី​ហ្វិក​និង​លើ​ពិភព​លោក​។

ថ្នាក់ដឹកនាំគណៈបក្សប្រជាធិបតេយ្យរូបនេះ បានឲ្យដឹងថាគាត់កំពុងរង់ចាំដំណើរ​ទស្សន​កិច្ច​នៅ​វៀត​ណាម​ដែល​គ្រោងនឹង​ប្រព្រឹត្តទៅ ចាប់​ពីថ្ងៃ​ទី៣០​ខែមិនា​ដល់ទី១​ខែមេសាឆ្នាំ២០១៥ ខាងមុខនេះ ដើម្បី​ឃើញ​ផ្ទាល់​ការ​អភិវឌ្ឍន៍ដ៏គួរ​ឲ្យចាប់អារម្មណ៍របស់វៀត​ណាម ក៏ដូចជាផ្លាស់ប្ដូ​រអំពីវិធានការនានាបង្កើន​ទំនាក់ទំនង រវាង​ប្រទេសទាំ​ង២។ នេះត្រូវបានចាត់ទុកជាដំណើរទស្សនកិច្ចជាន់ខ្ពស់ដំបូងក្នុង ឱកាសប្រ​ទេសទាំង២​រំលឹក​ខួប​អនុស្សា​វរីយ៍លើកទី​២០នៃទិវាបង្កើត​ទំនាក់ទំនង​ការទូត៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ