05/03/2015 10:17 GMT+7 Email Print Like 0

ថ្នាក់ដឹកនាំក្រសួងការពារប្រទេសវៀតណាមទទួលជួបសន្ទនាជាមួយអនុរដ្ឋមន្រ្តីការបរទេសអាមេរិក

នារសៀលថ្ងៃទី៣ ខែមិនា ឆ្នាំ២០១៥ នៅរដ្ឋធានីហាណូយ ឧត្តមសេនីយ៍ឯក Nguyen  Chi Vinh អនុរដ្ឋមន្រ្តី​ក្រសួង​ការពារប្រទេសវៀតណាម បានទទួលជួបលោកស្រី Rose Gottemoell អនុរដ្ឋមន្រ្តីក្រសួ​ង​ការបរទេស​អាមេរិក​ទទួលបន្ទុកការគ្រប់ គ្រងអាវុធនិងសន្តិសុខអន្តរជាតិ ដែលកំពុងបំពេញទស្សនកិច្ចការងារនៅ​វៀត​ណាម​។ ឧត្តមសេនីយ៍ឯក Nguyen Chi Vinh បានអះអាងថា កិច្ចសហប្រតិបតិ្តការ យោធារវាងវៀតណា​ម​និង​អាមេរិកនាពេលកន្លងទៅ បានមានការបោះជំហាន ថ្មីៗ។ការជំនេះពុះពារលើផលវិបាក​បញ្ដា​ល​ឡើង​ដោយ​សង្គ្រាមដូចជា ការរាររកគ្រាប់បែក មីន យុទ្ធភ័ណ្ឌផ្ទុះ ជួយឧបត្ថម្ភជនរងគ្រោះដោយជាតិគីមីពុលព័ណ៍​លឿង​ទុំ បាននាំមកនូវប្រសិទ្ធភាព ជាក់ស្ដែង។នាពេលខាងមុខ ភាគីទាំង២ត្រូវជំរុញ​ខ្លាំង​ការងារឃោនា​អំពី​ការ​ជំនះ ពុះពារលើផលវិបាកបញ្ដាលឡើងដោយសង្គ្រាមនៅវៀតណាម បង្កើនកិច្ចសហប្រតិបតិ្តការលើ វិស័យ​ធានាសន្តិសុខសុវត្ថិភាពខាងនាវាចរណ៍​ជាដើម។

ជំនួបសន្ទនារវាងឧត្តមសេនីយ៍ឯក Nguyen Chi Vinh​និងលោកស្រី Rose Gottemoell

 
នារសៀលថ្ងៃដដែល ឧត្តមសេនីយ៍ឯក Nguyen Chi Vinh ក៏បានទទួលជួបសន្ទនាជាមួយវរសេនីយ៍ឯក S.N. Zabgav​ អនុពន្ធយោធាកងទ័ពជើងអាកាស ជើងទឹកសហព័ន្ធរុស្ស៊ី ដែលអញ្ជើញមកជំរាប​ក្នុងឱកាសបញ្ចប់​អាណត្តិ​ធ្វើបេសកកម្មនៅវៀតណាមផងដែរ៕ 
 
តាម VOV5- វិទ្យុស​ម្លេង​វៀតណាម
 
បណ្តាព័ត៌មានបានផ្សាយ