08/04/2015 12:59 GMT+7 Email Print Like 0

ថ្នាក់ដឹកនាំក្រសួងការពារប្រទេសវៀតណាមទទួលជួបជាមួយនាយកស្ថាប័នសហព័ន្ធរុស្ស៊ី


ឧត្តមសេនីយ៍ឯក Truong Quang Khanh បានទទួលជួបសន្ទនាជាមួយនាយកស្ថាប័នសហព័ន្ធរុស្ស៊ី ទទួលបន្ទុកកិច្ចសហប្រតិបត្តិការ បច្ចេកទេសយោធា លោក Aleksardr Vasilievich Fomin (រូបថតៈQDND) 
 
នារសៀលថ្ងៃទី៦ ខែមេសា ឆ្នាំ ២០១៥ នៅទីក្រុងហាណូយ ឧត្តមសេនីយ៍ឯក Truong Quang Khanh អនុ​រដ្ឋ​មន្ត្រី​ក្រសួងការពារប្រទេសវៀតណាម បានទទួល ជួបសន្ទនាជាមួយនាយកស្ថាប័នសហព័ន្ធរុស្ស៊ី ទទួល​បន្ទុក​​កិច្ច​សហ​ប្រតិបត្តិការបច្ចេកទេសយោធា លោក Aleksardr Vasilievich Fomin ក្នុងឱកាសលោកមក បំ​ពេញ​ទស្សនកិច្ចជាផ្លូវការនៅវៀតណាម។ ឧត្តមសេនីយ៍ឯក Truong Quang Khanh បានចាត់ទុកថា នា​ពេល​កន្លង​ទៅ កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាងវៀតណាមជាមួយរុស្ស៊ីមានការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លារ។ ក្នុងនោះ កិច្ចសហ ប្រតិបត្តិការលើវិស័យយោធា ការពារជាតិមានការផ្លាស់ប្តូរយ៉ាងសកម្ម។

នាពេលខាងមុខ ប្រទេសទាំងពីរគប្បីបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យ ឧស្សាហកម្មយោធា បណ្តុះ​បណ្តាល​កម្មាភិបាល និងផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ ថ្នាក់។ នៅទីនេះ លោក Aleksardr Vasilievich Fomin​ មានបំណងថា  កិច្ចសហប្រតិបត្តិការយោធារវាងប្រទេសទាំងពីរ បានពង្រឹងនិងពង្រីកពីមួយថ្ងៃ ទៅ​មួយ​ថ្ងៃនិងជម្រុញកិច្ចសហប្រតិបត្តិការនេះលើវិស័យព័ត៌មាននិងទូរគមនាគមទៀតផង៕ 

 
តាម ​VOV5 - វិទ្យុសម្លេងវៀតណាម
 
បណ្តាព័ត៌មានបានផ្សាយ