08/09/2016 10:31 GMT+7 Email Print Like 0

ថ្នាក់ដឹកនាំកម្ពុជាទទួលជួបសន្ទនាជាមួយគណៈប្រតិភូគណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹមបក្សកម្មុយនិស្តវៀតណាម


ថ្នាក់ដឹកនាំកម្ពុជាទទួលជួបសន្ទនាជាមួយគណៈប្រតិភូគណៈកម្មាធិការកិច្ចការ
បរទេសមជ្ឈឹមបក្សកម្មុយនិស្តវៀតណាម (VNA)
នាព្រឹកថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ២០១៦ នៅទីស្នាកការគណៈបក្សប្រជាជនកម្ពុជា លោក ទេព ងន អនុប្រធាន​ទី​២​ព្រឹទ្ធសភាកម្ពុជាបានទទួលជួបសន្ទនាជាមួយគណៈប្រតិភូគណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹមបក្សកម្មុយ​និស្តវៀតណាម ដឹកនាំដោយអនុប្រធាន លោក Nguyen Huy Tang ដែលកំពុងមានដំណើរទស្សនកិច្ចនៅកម្ពុជា។ ក្នុងជំនួបសន្ទនា ភាគីទាំងពីរបានផ្លាស់ប្តូរនិងផ្តើមឡើងខ្លឹមសាររួមជាមួយវិធានការណ៍ជំរុញទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលខាងមុខ ដើម្បីផលប្រយោជន៍របស់ប្រជាពលរដ្ឋវៀតណាមនិងកម្ពុជា។ លោក ទេព ងន បានអះអាងថា៖ គណៈបក្សប្រជាជនកម្ពុជានិងប្រជាពលរដ្ឋកម្ពុជានឹងធ្វើអស់ពីកំលាំងកាយចិត្តរបស់ខ្លួនរួមជាមួយបក្សរដ្ឋនិងប្រជាពលរដ្ឋវៀតណាមពូនជ្រុំដោយឥតឈប់ឈរទំនាក់ទំនង​មិត្តភាពប្រពៃណីរវាង កម្ពុជានិងវៀតណាម ហើយមានគោលបំណងថា៖ ប្រទេសទាំងពីរបន្តសហការយ៉ាងជិតស្និត បង្កើនការផ្លាស់ប្តូរព័ត៌មាន ត្រួតពិនិត្យការអនុវត្តប្រកបដោយប្រសិទ្ធភាពបណ្ដាកិច្ចព្រមព្រៀងសហប្រតិបត្តិការ​ទ្វេភាគីផងដែរ៕
 តាម VOV5 - វិទ្យុសម្លេង​វៀតណាម
បណ្តាព័ត៌មានបានផ្សាយ