15/08/2017 13:02 GMT+7 Email Print Like 0

ថ្នាក់ដឹកនាំកម្ពុជាទទួលជួបជាមួយគណៈ កម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម


 នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចហ៊ុន សែន អញ្ជើញទទួលជួបជាមួយប្រធានរណសិរ្សមាតុភូមិវៀតណាម លោក Tran Thanh Man 

នាថ្ងៃទី១៤ ខែសីហា  ឆ្នាំ​២០១៧ ថ្នាក់ដឹកនាំ​កម្ពុជាបានអញ្ជើញទទួលជួបជាមួយ គណៈប្រតិភូ​គណៈកម្មាធិការ​មជ្ឈឹម​រណសិរ្សមាតុភូមិ​វៀត​ណាម ដឹកនាំដោយលោក Tran Thanh Man សមាជិកមជ្ឈឹមបក្ស ប្រធាន​គណៈ​កម្មាធិការ​រណសិរ្សមាតុភូមិវៀតណាម ដែលកំពុងបំពេញទស្សនកិច្ចការងារនៅកម្ពុជា ចាប់ពីថ្ងៃ​ទី១៣ ដល់ថ្ងៃ​ទី​១៧ ខែសីហា។
 ​
អញ្ជើញ​ថ្លែងមតិក្នុងជំនួបជាមួ​យគណៈប្រតិភូ នាយករដ្ឋម​ន្ត្រីកម្ពុជា សម្តេចហ៊ុន សែនបានឲ្យ​ដឹង​ថា រដ្ឋាភិបាល​កម្ពុជា មា​នបំណងរឹតបន្តឹងកិច្ច​សហ ប្រតិបត្តិការជា​មួយរដ្ឋា​ភិ​បាល​វៀត​ណាម សំដៅអនុវ​ត្តរាល់​កិច្ចព្រម​ព្រៀង​ដែល បានចុះហត្ថលេខា និ​ងជម្រុញទំនាក់ទំនងរវាងប្រទេសទាំង​ពីរ​លើគ្រប់វិស័យ។ ស្តីពី​ព្រំដែន​ នាយ​ករដ្ឋមន្ត្រីកម្ពុជាមានបំណង ប​ញ្ហានេះនឹងបានសម្រេច​រួចរាល់ ឈាន​ដល់​កសាង​ខ្សែព្រំដែន​សន្តិភាព​ មិត្តភាព​ សហប្រតិបត្តិការនិ​ងអភិវឌ្ឍន៍ រ​វាងប្រទេសទាំ​ងពីរ​។
 
ក្នុងការ​ទទួលគណៈប្រតិភូមកស​ម្តែងការគួរសម ប្រធាន​រដ្ឋសភាកម្ពុជា សម្តេច ហេង សំរិន ប្រធានក្រុម​ប្រឹក្សាជាតិ​រណសិរ្សសាមគ្គី​អភិវឌ្ឍន៍​កម្ពុជា មាន បំណងថា​ នាពេលខាងមុខ រណសិរ្សនៃប្រទេ​សទាំង​ពីរ បន្ត​បេសកកម្ម​របស់​ខ្លួន ដែលចំពោះមុខគឺរៀបចំ​ប្រកប ដោយជោគជ័យសន្និសីទអន្តរជា​តិ ស្តីពី​ការកសាង ព្រំដែន​វៀត​ណាម-កម្ពុជាសន្តិ​ភាព មិត្ត​ភាព សហប្រតិបត្តិការលើគ្រ​ប់វិស័យ​ រួម​ការអភិវឌ្ឍ​លើក​ទី៥ នៅ​ខេត្ត​កំពត់​ប្រទេស​ កម្ពុជា​។
 
រីឯខ្លួនវិញ ប្រធានគ​ណៈកម្មាធិការមជ្ឈឹមរណសិរ្ស​មាតុភូមិវៀតណាម លោក Tran Thanh Man បានសង្កត់​ធ្ងន់ថា​ វៀត​ណាមជានិច្ចកាលគោរពនិងផ្តល់​ អាទិភាពចម្បង សម្រាប់ការ​ពង្រឹង​និង​ពង្រីក​ទំនាក់​ទំនងអ្នក​ជិតខាង​ល្អប្រសើរ​ មិត្តភាពជាប្រពៃណី សហប្រ​តិបត្តិការលើគ្រប់វិស័យ និ​រន្តរភាព​យូរអង្វែងវៀត​ណាម-កម្ពុជា​។ លោក Tran Thanh Man ​បានចាត់​ទុក​ថា រណសិរ្សមាតុភូមិវៀត ណាម​នឹង​រួមសហការ​ជាមួយ​រណសិរ្ស​សាមគ្គី​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា អនុវត្តប្រ កបដោយប្រសិ​ទ្ធភាព រាល់កិច្ចព្រមព្រៀងរវាងថ្នាក់ដឹ​កនំា​ នៃរដ្ឋទាំង​ពីរ រាល់​កិច្ច​ព្រម​ព្រៀងសហប្រតិបត្តិការ រវាងរដ្ឋាភិបាលទាំងពីរ ​ជាពិសេសគឺ សេចក្តីថ្លែង​ការ​​ណ៍រួម ស្តីពី​បង្កើន​ទំនាក់​ទំនង​មិត្តភាព និងសហប្រតិបត្តិ​ការវៀត​ណាម-កម្ពុជា។

 

 
 លោក Tran Thanh Man ថតរូបអនុស្សាវរីយ៍ជាមួយឯកអគ្គរដ្ឋទួតនិងកម្មាភិបាលស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា

មុននោះ នាថ្ងៃទី១៣ ខែសីហា គណៈប្រតិភូបានទៅទស្សនាស្ថានទូតវៀត ណាមប្រចាំកម្ពុជា និង​ទៅដាក់​កម្រង​ផ្កា អុជធុ​បនៅស្តូបមិត្តភាព​វៀត​ណាម កម្ពុជានៅរាជធា​នីភ្នំពេញ​ប្រទេស​កម្ពុជា៕ ​
 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ