17/11/2015 08:48 GMT+7 Email Print Like 0

ថ្នាកដឹកនាំចិននិងរុស្ស៊ីសន្យាសហប្រតិបត្តិការជាថ្មីម្តងទៀត


ថ្នាកដឹកនាំចិននិងរុស្ស៊ីសន្យាសហប្រតិបត្តិការជាថ្មីម្តងទៀត (Image: VNA)

នាថ្ងៃទី​១៥ខែវិច្ឆិកាឆ្នាំ២០១៥ ប្រធានរដ្ឋចិន លោក Xi Jinping និង​ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាន​ជួប​ចរចារ​នៅខាងក្រៅ សន្និសីទ កំពូល G-20 នៅទួរគី។ ក្នុងការចរចារ ថ្នាក់ដឹកនាំទាំងពីររូប​បានអះអាងជាថ្មីម្តង ទៀតនូវ​កិច្ច​សន្យាបង្កើនកិច្ចសហប្រតិបត្តិការ​ រវាងប្រទេសទាំងពីរលើគ្រប់វិស័យ។ ប្រធានរដ្ឋចិន លោក Xi Jinping បានឲ្យដឹងថា៖ ចិនដាក់គោលដៅកសាង ខឿនសេដ្ឋកិច្ចពិភពលោក​ថ្មីរឹង​មាំផ្សារ​ភ្ជាប់​និង​សមាហរណកម្ម​មួយ​រួម​ជាមួយ ប្រទេសជាសមា​ជិកផ្សេងៗទៀតក្នុង G-20 ក្នុងពេលដែល ចិន​នឹង​ដើរតួនាទីធ្វើជា​ប្រធាន​ប្តូរវេន​នៃ​អង្គការ​នេះ នាឆ្នាំ​២០១៦​ខាងមុខ។ រីឯខ្លួនវិញ​ប្រធានាធិបតី រុស្ស៊ី លោក Vladimir Putin គាំទ្រចិន​ដើរ​តួនា​ទី​សំខាន់​ថែមទៀតក្នុងការជំរុញ កិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុនិងសេដ្ឋកិច្ច​អន្តរជាតិក្នុងឋានៈប្រធាន G-20៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ