
ថ្ងៃអាទិត្យក្រហមលើកទី៧ (VOV)
ថ្ងៃអាទិត្យក្រហមជាទិវាបុណ្យបរិច្ចាគឈាមស្ម័គ្រចិត្តបានរៀបចំសំដៅរួមចំណែកជោសនាសំរាប់ចលនាបរិច្ចាគ ឈាមស្ម័គ្រចិត្តនិងជំនះពុះពារលើស្ថានភាពខ្វះខាតឈាមដើម្បីព្យាបាលសង្គ្រោះបន្ទាន់នៅបណ្ដាមូលដ្ឋានសុខាភិបាលក្នុងឱកាសបុណ្យតេតប្រពៃណីវៀតណាម។
ថ្ងៃអាទិត្យក្រហមលើកទី៧ឆ្នាំនេះបានប្រព្រឹត្តទៅនាថ្ងៃទី២៥ខែមករាឆ្នាំ២០១៥នៅទីក្រុងហាណូយដោយមានសារ បរិច្ចាគឈាមសង្គ្រោះមនុស្ស-វាសនារបស់មិត្តនិងខ្ញុំ។ ថ្លែងមតិនៅទីនេះឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានវាយតំលៃខ្ពស់និងលើកតម្កើងកំលាំងមានសមត្ថកិច្ចជនស្ម័គ្រចិត្តបានរួមចំណែកក្នុងព្រឹត្តិការណ៍សំខាន់នេះ។ លោកឧបនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា៖
“ជំរុញការងារឃោសនាថែមទៀតដើម្បីជនគ្រប់រូបយល់អំពីអត្ថន័យមនុស្សសាស្ត្រដ៏ជ្រាលជ្រៅនេះ។ ខ្ញុំជឿជាក់ថា ការបរិច្ចាគឈាមជួយសង្គ្រោះមនុស្សរបស់យើងនាពេលខាងមុខនឹងក្លាយទៅជាចលនាមហាជនដ៏ទូលំទូលាយ បង្ហាញនូវចរិតលក្ខណៈមនុស្សសាស្ត្រដ៏ជា្រលជ្រៅរបស់ប្រជាជាតិយើង ប្រទេសជាតិយើង៕”
តាម VOV5 - វិទ្យុសម្លេងវៀតណាម