09/06/2015 09:57 GMT+7 Email Print Like 0

ថ្ងៃប្រជុំដើមដំបូងនៃសន្និសីទកំពូលក្រុម G7


រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុបារាំងលោក Michel Sapin (Euronews)
ក្នុងថ្ងៃប្រជុំដើមដំបូងនាថ្ងៃទី៧មិថុនានៃសន្និសីទកំពូលក្រុង G7 បណ្ដាប្រទេសឧស្សាហកម្មអភិវឌ្ឍន៍ (G7) នៅ​អាល្លឺម៉ង់ បណ្ដាថ្នាក់ដឹកនាំ G7 បាន​ដំណើរការពិភាគ្សាលើប្រធានបទមួយចំនួន៖ សេដ្ឋកិច្ចពាណិជ្ជកម្មសន្តិសុខ​និងកិច្ចការបរទេស។ បណ្ដាថ្នាក់ដឹកនាំ G7 បានឯកភាពអំពីការជំរុញដំណើរការ​ចរចារ​លើកិច្ចព្រមព្រៀងដៃគូពាណិជ្ជកម្មនិងវិនិយោគអន្តរមហាអាតឡង់ទីក (TTIP)។ ខ្លឹមសារចំនួន២អំពីវិបត្តិបំណុលរបស់
ក្រិ​ក​និងបញ្ហាអ៊ុយក្រែនទោះបីជា​មិនមែនជាខ្លឹមសារសំខាន់ក្តី ប៉ុន្តែត្រូវបានថ្នាក់ដឹកនាំ G7 ផ្ដោតទៅលើក្នុងការ​ថ្លែងមតិរបស់ខ្លួន។ អំពីវិបត្តិបំណុលរបស់ក្រិក ប្រធានគណៈកម្មាធិការអឺរ៉ុប (EC) Jean Claude Juncker បានអំពាវនាវក្រិកនាំចេញសំណើរកែទម្រង់ថ្មី។ ទាក់ទិន​ដល់​វិបត្តិអ៊ុយក្រែននិងទំនាក់ទំនងជាមួយរុស្ស៊ី អធិការបតី​អាល្លឺម់ង់ Angela Merkel និងប្រធានាធិបតីអាមេរិក Barack Obama បានឲ្យដឹងថា នឹងបន្ធូស្រាល​បទដាក់ទណ្ឌកម្មទៅលើរុស្ស៊ីប្រសិនបើកិច្ចព្រមព្រៀងសន្តិភាព Minsk ត្រូវបាន​ដំណើរការតាមផែន​ការ​៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម
បណ្តាព័ត៌មានបានផ្សាយ