07/07/2021 13:55 GMT+7 Email Print Like 0

ថ្ងៃធ្វើការទី២នៃសន្និបាតលើកទី៣គណៈកម្មាធិការមជ្ឈឹមនីតិកាលទី១៣

ទិដ្ឋភាពនៅសន្និបាត។ (រូបថត៖ VOV)
 

ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១ ជាថ្ងៃធ្វើការទី២នៃសន្និបាតលើកទី៣គណៈកម្មាធិការមជ្ឈឹមបក្ស នីតិកាលទី១៣។

នៅពេលព្រឹក គណៈកម្មាធិការមជ្ឈឹមបក្សពិភាក្សានៅសាលប្រជុំអំពីស្ថានភាព លទ្ធផលអនុវត្តផែនការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ហិរញ្ញវត្ថុជាតិ ការវិនិយោគសាធារណៈ រយៈពេលមធ្យម៥ឆ្នាំដំណាក់កាល២០១៦- ២០២០ និងគម្រោងផែនការរយៈពេល៥ឆ្នាំ ដំណាក់កាល២០២១-២០២៥។ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានអញ្ជើញ ដឹកនាំកិច្ចពិភាក្សា។

នៅពេលរសៀល គណៈកម្មាធិការមជ្ឈឹមបក្សបានពិភាក្សាតាមក្រុម អំពីសេចក្ដីព្រាង នៃបទបញ្ញត្តិការងាររបស់គណៈកម្មាធិការមជ្ឈឹម ការិយាល័យនយោបាយ និងលេខា ធិការដ្ឋាននីតិកាលទី១៣។


បន្ទាប់មកនោះ គណៈកម្មាធិការមជ្ឈឹមបក្សបានបើកកិច្ចប្រជុំអំពីការពិចារណានិង ប្រតិបត្តិវិន័យកម្មាភិបាលក្រោមអធិបតីភាពរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong។ អង្គប្រជុំបានពិភាក្សា ធ្វើការសន្និដ្ឋាន បោះឆ្នោតហើយសម្រេចចិត្តប្រតិបត្តិការ ដាក់វិន័យលើអតីតសមាជិកមជ្ឈឹមបក្សចំនួន២នាក់៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ