23/01/2016 09:35 GMT+7 Email Print Like 0

ថ្ងៃធ្វើការទី២៖មហាសន្និបាត​បក្សលើកទី១២​ពិភាក្សា​លើ​បណ្តាឯ​កសារ​និង​ផ្ទៀងស្តាប់​បទ​អន្តរាគមន៍​

នាថ្ងៃទី២២ ខែមករា ឆ្នាំ​២០១៦ មហា​សន្និបាត​តំណាង​ទូទាំង​ប្រទេស​លើកទី​១២ បក្ស កុម្មុ​និស្ត​វៀត​ណាម​បាន​ពិភាក្សា​ លើបណ្តាឯកសារនៃ​មហាសន្និបា​ត​លើក​ទី​១២។ មហា​សន្និបាត​ក៏បាន​ផ្ទៀង​ស្តាប់​ នូវ​បទ​អន្តរាគមន៍​ដោយ​បំភ្លឺច្បាស់​នូវ​ខ្លឹម សារថ្មីជា​សារវ័ន ដែលបានចែងក្នុងសេចក្តីព្រាង​ឯកសារ​មហាសន្និបាត។​

នៅកិច្ចប្រជុំនេះ លោក Nguyen Thien Nhan សមាជិការិយាល័យនយោបាយ និង​ជាប្រធាន​គណៈកម្មាធិការ​មជ្ឈឹម​រណសិរ្ស​មាតុភូមិ​វៀតណាម បានថ្លែង​បទអន្តរាគមន៍ក្រោមប្រធានបទ “ពង្រីក​កម្លាំង​មហា​សាមគ្គី​ជាតិ​ទាំង​មូល រួម​ចំណែកអនុវត្តប្រកបដោយជោគជ័យ នូវគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និង​ចូលរួមការកសាងបក្ស រដ្ឋ​អំណាច​ស្អាត​ស្អំរឹង​មាំ”។


នាយឧត្តមសេនីយ៍ Ngo Xuan Lich លេខាមជ្ឈឹមបក្សនិងជាប្រធាន
អគ្គស្នងការ នយោបាយកងទ័ពប្រជាជនវៀតណាមថ្លែងមតិនៅមហាសន្និបាត

តាងនាមគណៈប្រតិភូយោធា នាយឧត្តមសេនីយ៍ Ngo Xuan Lich លេខាមជ្ឈឹម​បក្ស និងជាប្រធាន​អគ្គស្នងការ នយោ​បាយ​កងទ័ព​ប្រជាជន​វៀតណាម បានលើក​មតិថា៖

​“ចំពោះមុខបម្រែបម្រួលយ៉ាងស្មុគស្មាញ ដែលមិនអាច​ទាយទុក​ជាមុន​ នៃ ស្ថាន​ភាព​និង​សំណូម​ពរ​ថ្មីអំ​ពី​ភារ​កិច្ច​ការ​ពារ​មាតុ​ប្រទេស​ នាបច្ចុប្បន្ន ការបង្កើន​កសាងកងទ័ពប្រជាជនវៀតណាម បដិវត្តន៍​ចំណាន និង​ទំនើប​ជាជំ​ហាន​ៗ គឺជាសំណូម​ពរសំខាន់ពិសេស ក្នុងការកសាងសក្តានុភាព និងកម្លាំងពលំរបស់ប្រទេស​ជាតិ។ ដោយ​លទ្ធផល​ដែលទទួល​បាននា​អាណត្តិកន្លង​ទៅ បក្សភាគយោធាបាន​ជឿជាក់ថា ការបង្កើន​វិស័យការ​ពារ​ជាតិ កសាង​កង​ទ័ពប្រជាជន​វៀតណាម ចំណាន​ទំនើប​ជាជំហានៗ នឹង​រួម​ចំណែក​កសាង​និង​ការពារ​រឹងមាំ​មាតុ​ប្រទេស​វៀត​ណាម​សង្គម​និយម”៕

 

តាម VOV5 -  វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ