12/01/2015 09:12 GMT+7 Email Print Like 0

ថ្ងៃធ្វើការទី ៧ នៃសន្និបាតលើកទី ១០ គណៈកម្មាធិការមជ្ឈឹមបក្សកម្មុយនិស្តវៀតណាមនីតិកាលទី ១១


បន្តសកម្មភាពថ្ងៃធ្វើការទី ៧ នៃសន្និបាតលើកទី ១០ គណៈកម្មាធិការមជ្ឈឹមបក្សកម្មុយនិស្តវៀតណាម នីតិកាលទី ១១ (Image: VOV)

បន្តសកម្មភាពថ្ងៃធ្វើការទី ៧ នៃសន្និបាតលើកទី ១០ គណៈកម្មាធិការមជ្ឈឹមបក្សកម្មុយនិស្តវៀតណាមនីតិកាលទី ១១ ​នាព្រឹកថ្ងៃទី ១១ ខែមករា ឆ្នាំ២០១៥ អគ្គលេខាគណៈកម្មាធិការមជ្ឈឹមបក្សកម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានធ្វើអធិបតីសម័យប្រជុំ។ ក្នុងសម័យប្រជុំលើកនេះ បណ្ដាតំណាង បានផ្ទៀងស្តាប់របាយ​ការ​ណ៍ស្តីអំ​ពី​លទ្ធផល​នៃការបោះឆ្នោតទំនុកទុកចិត្តនៃគណៈកម្មាធិការមជ្ឈឹម បក្ស​ចំពោះបណ្ដាសមាជិកការិយាល័​យ​នយោ​បាយ​​​ សមាជិកនៃលេខាធិការដ្ឋាននីតិកាលទី ១១។ សមាជិកការិយាល័យនយោបាយលេខាធិការ​មជ្ឈឹម​បក្ស​និង​ជា​ប្រធាន​គណៈចាត់តាំងមជ្ឈឹមបក្ស លោក To Huy Rua បានអានលិខិតជូនដំណឺងរបស់ការិយាល័យ​នយោបាយ​ស្តី​អំ​ពី​​ការបោះឆ្នោ​ត បំពេញបន្ថែមសមាជិកនៃគណៈកម្មាធិការត្រួតពិនិត្យមជ្ឈឹមនីតិកាលទី ១១។ សមាជិកការិយាល័យ នយោបាយ​លេខាមជ្ឈឹមបក្សនិងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យមជ្ឈឹម លោក Ngo Van Du បាន​ប្រកាស​លិ​ខិត​​​ជូនដំណឺងស្តីអំពីការពិនិត្យមើលនិងដោះស្រាយបញហ្ហាសំខាន់មួយចំនួន ជាដើម។ នារសៀលថ្ងៃដដែល បណ្ដា​តំ​ណាងបានពិភាក្សាតាមក្រុមៗស្តីអំពីគំរោងការណ៍អភិវឌ្ឍន៍និងគ្រប់គ្រប់សារព័ត៌មានដល់ឆ្នាំ ២០២៥៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ