06/07/2016 10:04 GMT+7 Email Print Like 0

ថ្ងៃធ្វើការទី ២ របស់សន្និសីទលើកទី ៣ គណៈកម្មាធិការមជ្ឈឹមបក្សនីតិកាលទី ១២

 
ថ្ងៃធ្វើការទី ២ របស់សន្និសីទលើកទី ៣ គណៈកម្មាធិការមជ្ឈឹមបក្សនីតិកាលទី ១២ (Image: VNA)
នាថ្ងៃទី ៥ ខែកក្កដា ឆ្នាំ២០១៦ សន្និសីទលើកទី ៣ គណៈកម្មាធិការមជ្ឈឹមបក្សកម្មុយនិស្តវៀតណាម នីតិកាលទី ១២​ បានឈានចូលថ្ងៃធ្វើការទី ២។ នាព្រឹកថ្ងៃដដែល អង្គសន្និសីទបានពិភាក្សាអំពីគំរោងយន្តការធ្វើការងាររបស់គណៈកម្មាធិការមជ្ឈឹមបក្ស ការិយាល័យនយោបាយនិងលេខាដ្ឋាននីតិកាលទី ១២ និងគំរោងយន្តការធ្វើការងាររបស់គណៈកម្មាធិការត្រួតពិនិត្យមជ្ឈឹមនីតិកាលទី ១២ ។ សមាជិកការិយាល័យនយោបាយ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានធ្វើជាអធិបតីសម័យ ប្រជុំលើកនេះ។ នារៀលថ្ងៃនេះដែរ គណៈ​កម្មាធិការមជ្ឈឹមបក្សបានធ្វើការតាមក្រុមៗដើម្បី​ពិភាក្សាអំពីគំរោងការកំណត់អនុវត្តលក្ខនតិកៈបក្សនិងគំរោងការកំណត់ស្តីពីការងារត្រួតពិនិត្យរបស់បក្សក្នុងជំពូកទី ៧ និងទី ៨៕ 
តាម VOV5 - វិទ្យុសម្លេង​វៀតណាម
បណ្តាព័ត៌មានបានផ្សាយ