10/01/2015 19:58 GMT+7 Email Print Like 0

ថ្ងៃធ្វើការទី៥របស់សន្និបាតលើកទី១០នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តនីតិកាលទី១១


ទិដ្ឋភាពនៃសម័យបើកសន្និបាត

នាព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០១៥ គណៈកម្មាធិការមជ្ឈឹមបក្ស បានដំណើរការសម័យ ប្រជុំ​ពេញ​អង្គ​នៅ​សាល​ប្រជុំ ពិភាគ្សាអំពីពង្រាងរបាយការណ៍វាយតម្លៃ លទ្ធផលអនុវត្តន៍ភារកិច្ច អភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម៥ឆ្នាំ ២០១១-២០១៥ និង​ទិសដៅភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម៥ឆ្នាំ ២០១៦-២០២០ ដើម្បីដាក់ជូនមហា​សន្និបាត​លើកទី១២របស់បក្ស។ សម័យពិភាគ្សាបានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់នាយករដ្ឋមន្ត្រីលោក Nguyen Tan Dung ពេលល្ងាចថ្ងៃដដែល គណៈកម្មាធិការមជ្ឈឹមបក្សបានធ្វើការ នៅសាលប្រជុំ។ លោក Le Hong Anh សមាជិកការិយាល័យនយោបាយ សមាជិកអចិន្ត្រៃយ៍ គណៈលេខាធ្វើជាអធិបតីកិច្ចប្រជុំនេះ។​លោក​ Nguyen Xuan Phuc សមាជិកការិយាល័យនយោបាយនិងជា ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាល បានថ្លែង​របាយការណ៍​ ស្តីពីគំរោងការណ៍កាត់ បន្ថយក្របខ័ណ្ឌនិងរៀបចំរចនាសម្ព័ន្ធជួរកម្មាភិបាល មន្ត្រី និយោ​ជិត​ឡើង​វិញ។

លោក Vu Duc Dam សមាជិកការិយាល័យនយោបាយ និងជាឧប នាយករដ្ឋមន្ត្រីរដ្ឋាភិបាល​បាន​ថ្លែង​របាយការណ៍​ស្តីពីគំរោងផែនការអភិវឌ្ឍន៍ និងគ្រប់គ្រងសារព័ត៌មានដល់ឆ្នាំ២០២៥។ បន្ទាប់មក គណៈកម្មាធិការមជ្ឈឹមបក្សនិងស្រាវជ្រាវពិភាគ្សាតាមក្រុមៗ អំពីគំរោងការណ៍ទាំងពីរពោលខាងលើ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ