05/09/2021 12:44 GMT+7 Email Print Like 0

ថ្ងៃទី ៤ កញ្ញា វៀតណាមរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីៗ ជាង ៩.៥០០ករណី

គិតត្រឹមម៉ោង១៧ ថ្ងៃទី៣ ខែកញ្ញា ដល់ម៉ោង១៧ ថ្ងៃទី៤ កញ្ញា វៀតណាមបានរកឃើញករណីឆ្លងកូវីដ ១៩ថ្មី ចំនួន ៩.៥២១ ករណី ក្នុងនោះ ទីក្រុងហូជីមិញអ្នកអ្នកជំងឺចំនួន ៤.១០៤ ករណី, Binh Duong មានចំនួន ២.៤៨៥ ករណី និងទីក្រុងហាណូយមានចំនួន ៥២ ករណី។ តាមនោះ ក្នុងរយៈពេល ២៤ ម៉ោង ចំនួនករណីដែលបានកត់ត្រានៅក្នុងប្រទេសបានថយចុះចំនួន ៥.៣៧៣ ករណី។ បច្ចុប្បន្ន ប្រទេសវៀតណាមមានចំនួនអ្នកឆ្លងជំងឺកូវីដ ១៩ សរុប ៥១១.១៧០ នាក់។ ក៏ក្នុងថ្ងៃនេះ អ្នកជំងឺជិត ១២.០០០ នាក់ត្រូវបានប្រកាសជាសះស្បើយដែលធ្វើឱ្យចំនួនករណីជាសះស្បើយសរុបនៅវៀតណាមមានចំនួន ២៨២.៥១៦ នាក់។ នៅថ្ងៃដដែលនោះ ប្រទេស វៀតណាមបានកត់ត្រាការស្លាប់ចំនួន ៣៤៧ នាក់ ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបដោយសារជំងឺកូវីដ ១៩ កើនឡើងដល់ ១២.៧៩៣ នាក់៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ