28/01/2018 07:08 GMT+7 Email Print Like 0

ថ្ងៃទី២៧ខែមករាជាថ្ងៃរំលឹកខួបលើកទី៤៥នៃទិវាចុះហត្ថលេខាលើកិច្ចព្រមព្រៀងប៉ារីស

មុននេះ៤៥ឆ្នាំ នាថ្ងៃទី២៧ ខែមករា នោះ កិច្ចព្រមព្រៀងស្តីពីការបញ្ឈប់សង្គ្រាម បង្កើតសន្តិភាពឡើងវិញនៅវៀត ណាម​ (ឬហៅថាកិច្ចព្រមព្រៀងប៉ារីស) បានចុះហត្ថលេខាជាផ្លូវការ បញ្ចប់ប្រកបដោយជោគជ័យសន្និសីទប៉ារីស ដែល​ជាការតស៊ូខាងការទូតអូសបន្លាយរយៈពេលយូរបំផុតនិងមានភាពតានតឹងបំផុតក្នុងប្រវត្តិសាស្ត្រនៃវិស័យការទូតបដិវត្តន៍វៀតណាមយុគ្គសម័យលោកប្រធានហូជីមិញ។

 ទិដ្ឋភាពនៃកម្មវិធី "បទចម្រៀងសន្តិភាព" (រូបថតៈ dantri.vn)

នេះជាឯកសារ ដែលមានសារៈសំខាន់ បង្ខំឲ្យអាមេរិកដកខ្លួនចេញពីភាគខាងត្បូងវៀតណាមជាបុព្វបទ ដើម្បីកងទ័ពប្រជាជនវៀតណាមក្រោកឈរឡើងរំដោះទាំងស្រុងភាគខាងត្បូងវៀតណាម ឯកភាពប្រទេសជាតិ នាឆ្នាំ១៩៧៥នោះ។ ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៤៥នៃទិវាកិច្ចព្រមព្រៀងប៉ារីសបានចុះហត្ថលេខា នាយប់ថ្ងៃទី ២៦ ខែមករា ឆ្នាំ២០១៨ នៅ ខេត្ត Quang Tri បានប្រារព្ធឡើងកម្មវិធីជួបប្រាស្រ័យសិល្បៈក្រោយប្រធានបទ “បទចម្រៀងសន្តិភាព”។ អញ្ជើញចូលរួមក្នុងកម្មវិធី អតីតយុទ្ធជន Nguyen Huy Tao បានឲ្យដឹង​ថា​៖​

“បទចម្រៀងសន្តិភាពគឺអស្ចារ្យណាស់ហើយប្រារព្ធចំពេលវេលាទៀត។ យើងខ្ញុំសុទ្ធតែជាអតីតយុទ្ធជននាគ្រា​សង្គ្រាម​នោះបានជាថ្ងៃនេះជួបជុំគ្នាស្តាប់បទចម្រៀងផង អារម្មណ៍ហាក់ដូចជារំជើបរំជួលណាស់។ កិច្ចព្រមព្រៀងប៉ារីសជាសញ្ញាគូសសញ្ញាដែលមិនអាចបំភ្លេចបានឡើយ និងបញ្ជាក់ថាសន្តិភាពជាគោលដៅរបស់ប្រទេស​ជាតិ”។

កម្មវិធីនេះចង់ផ្ញើសារស្តីពីចំណងសាមគ្គីភាពរវាងបណ្តាជនជាតិ លទ្ធិមនុស្សសាស្ត្រជ្រាលជ្រៅនិងអំពីបំណងប្រាថ្នា​ចង់បានសន្តិភាពរបស់ប្រជាជនវៀតណាម និងបណ្តាជនជាតិស្រឡាញ់សន្តិភាពទូទាំងពិភពលោក៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ