06/04/2016 10:46 GMT+7 Email Print Like 0

ថៃសន្យារៀបចំការបោះឆ្នោតសកលនាឆ្នាំ២០១៧


ប្រធានគណៈកម្មាធិការចងក្រងរដ្ឋធម្មនុញ្ញថៃលោក Meechai Ruchupan ឧទ្ទេសនាមសេចក្ដីព្រាងឯកសាររដ្ឋធម្មនុញ្ញថ្មីចំពោះមុខរដ្ឋសភា (រូបថត៖AFP/TTXVN)

នាថ្ងៃទី៤ ខែមេសា ឆ្នាំ​២០១៦ ឧបនាយករដ្ឋមន្រ្តីទទួលបន្ទុកបញ្ហាសន្តិសុខ របស់​ថៃលោក Prawit Wongsuwan បាន​អះអាង​ថា ការបោះឆ្នោតសកលនៃប្រទេសនេះ នឹង​ត្រូវបានរៀបចំឡើងនា​ឆ្នាំ២០១៧ បើទោះ​បីជា​សេចក្ដី​ព្រាង​ឯក​​សារ​រដ្ឋធម្មនុញ្ញថ្មី​ទទួល បានការយល់ព្រមរបស់ប្រជាជនក្នុងការស្ទង់មតិ នាពេលខាងមុខដែរឬអត់​ក្ដី។ ថ្លែង​មតិចំពោះ​មុខមជ្ឈដ្ឋាន​អ្នកយកព័ត៌មាន លោក Prawit Wongsuwan បានឲ្យ​ដឹងថា គណៈ​កម្មាធិការ​ការពារ​សណ្ដាប់​ធ្នាប់​ជាតិ​ (NCPO) បានរៀបចំផែនការ​លំអិតដើម្បីទ​ប់ទល់ នឹងលទ្ធផលណាក៏ដោយនៃការស្ទង់មតិ អំពីសេចក្ដីព្រាង​ឯកសារ​រដ្ឋធម្មនុញ្ញថ្មី ដើម្បីធានាថាការបោះឆ្នោតសកលនឹង ប្រព្រឹត្តទៅនាឆ្នាំ​២០១៧៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ