01/09/2015 10:13 GMT+7 Email Print Like 0

ថៃសង្ស័យមនុស្សចំនួន ១០ នាក់ដែលចូលរួមក្នុងការវាយប្រហារដោយ គ្រាប់បែកនៅបាងកក


ថៃសង្ស័យមនុស្សចំនួន ១០ នាក់ដែលចូលរួមក្នុងការវាយប្រហារដោយ គ្រាប់បែកនៅបាងកក (Image: VNA)

នាថ្ងៃទី ៣០ ខែសីហា ឆ្នាំ២០១៥ ប៉ូលីសថៃបានឲ្យដឹងថា៖ មនុស្សចំនួន ១០ នាក់ត្រូវបានសង្ស័យឈរនៅខាងក្រោយការវាយប្រាហារដោយគ្រាប់បែកទៅលើវិហារ Erawan នៅរាជធានីបាងកក នាថ្ងៃទី ១៧ ខែសីហា ដែលធ្វើឲ្យមនុស្សចំនួន ២០ នាក់ត្រូវស្លាប់និង ១២៥ នាក់ទៀតរងរបួស។ នាបច្ចុប្បន្ន សមត្ថកិច្ចថៃកំពុងធ្វើការស៊ើបអង្គេតមុខសញ្ញាដែលត្រូវបានចាត់ទុកជាជនជាតិទួរគីមួយនាក់។ ជនសង្ស័យត្រូវបានចាប់ឃុំខ្លួននាថ្ងៃទី ២៩ ខែសីហា ក្នុងផ្ទះមួយនៅជាយរាជធានីបាងកក។ មេប៉ូលីសថៃ លោក  Somyot Poompanmoung បានចាត់តុកថា៖ ហេតុផលដំណើរការវាយប្រហារដោយគ្រាប់បែកនេះគឺសំដៅសងសឹកការដែលសមត្ថកិច្ចថៃបានបណ្តេញចេញជនអន្តោប្រវេសខុសច្បាប់ជាជនជាតិ Uyghur មកពីចិនចំនួន ១ រយនាក់ នាខែកក្កដា​កន្លងទៅ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ