09/07/2016 18:05 GMT+7 Email Print Like 0

ថៃយកចិត្តទុកដាក់ចំពោះកិច្ចសហប្រតិបត្តិការជាមួយវៀតណាមជាអាទិភាពជួរមុខ


 

នៅក្នុងជំនួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសថៃ លោក Son Pramudwinai នាថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៦ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអះអាងនូវគោលនយោបាយមុនក៏ដូចជាក្រោយរបស់វៀតណាម​គឺមានគោលបំណងពង្រឹងនិងពង្រីកទំនាក់ទំនងជាមួយថៃលើច្រើនវិស័យ ​ហើយក៏ស៊អោយប្រទេស​ថៃបន្តស្ថិរភាពនិងអភិវឌ្ឍន៍ផងដែរ។ នាយករដ្ឋមន្ត្រី លោក ​Nguyen Xuan Phuc ​បានអះអាងថា៖​វៀតណាមសន្យាបង្កលក្ខណះងាយ​ស្រួលសំរាប់វិនិយោគិននិងអង្គភាពអាជីវកម្មថៃ មកធ្វើការរកស៊ីនៅ​វៀត​ណាម​ លើកទឹកចិត្តអង្គភាពអាជីវកម្មថៃវិនិយោគក្នុងវិស័យប្រេងឧស្ម័ន អគ្គិសនី ម្ហូប​អាហារនិងទេសចរណ៍​។​ នៅក្នុងជំនួបនេះ នាយករដ្ឋមន្ត្រី វៀតណាមបានស្នើអោយភាគីថៃ គាំទ្រ និងបន្តបង្កើនកិច្ចសហប្រតិបត្តិការ​ក្នុងអាស៊ាន ដើម្បីធានាគោលជំហរ​រួម របស់អាស៊ាន អំពីបញ្ហាសមុទ្រខាងកើត ជំរុញល្បឿនសម្រេចក្រមប្រតិបត្តិ​ការនៅសមុទ្រខាងកើត (COC)។ 

នាយករដ្ឋមន្ត្រីក៏បានស្នើអោយភាគីទាំងពីរត្រូវ​រួមសហការជាមួយបណ្ដាប្រទេសនិងអង្គការអន្តរជាតិក្នុងការ​ងារ​អភិវឌ្ឍន៍ គ្រប់គ្រង និងប្រើប្រាស់ប្រកបដោយចីរភាពនិងប្រសិទ្ធិភាពនូវប្រភពទឹកទន្លេមេគង្គ។         រី​ឯ​ រដ្្ឋមន្ត្រីការបរទេសថៃ លោក Son Pramudwinai មានគោល​បំណង​ជំរុញការអភិវឌ្ឍន៍ទំនាក់ទំនងជាមួយវៀតណាមលើគ្រប់វិស័យ ហើយចាត់ទុក​កិច្ចសហប្រតិបត្តិការជាមួយវៀតណាមជាការអាទិភាពជួរមុខរបស់​ប្រទេសនេះ ហើយក៏មានគោលបំណងថា៖ អង្គភាពអាជីវកម្មវៀតណាមមកវិនិយោគនៅថៃ។ ​ស្ដិអំ​ពី​បញ្ហានៅសមុទ្រខាងកើត រដ្ឋមន្ត្រីការបរទេសថៃបានអះអាងនូវទស្សនះ​របស់ថៃនោះគឺភាគីទាំងឡាយត្រូវខំប្រឹងប្រែងដោះស្រាយជំលោះ សាមគ្គីភាព​និងសហប្រតិបត្តិការ ដើម្បីក្លាយតំបន់សមុទ្រខាងកើតជាតំបន់មួយប្រកបដោយសន្តិភាពស្ថិរភាព និងអភិវឌ្ឍន៍៕

 

 តាម VOV5-វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ