31/01/2016 09:56 GMT+7 Email Print Like 0

ថៃប្រកាសសេចក្តីព្រាងរដ្ឋធម្មនុញ្ញថ្មី


ថៃប្រកាសសេចក្តីព្រាងរដ្ឋធម្មនុញ្ញថ្មី (Image: VNA)

នារសៀលថ្ងៃទី​២៩ ខែមករា ឆ្នាំ២០១៦ គណៈកម្មាធិការរៀបចំរដ្ឋធម្មនុញ្ញ​របស់ ថៃ (CDC) បាន​ប្រកាស​សេចក្តី​ព្រាង​រដ្ឋ​ធម្មនុញ្ញ​ជាលើក​ដំបូងរួម​មាន​ជំពូកចំនួន ១៥ និងមាត្រាចំនួន ២៧០។ ខ្លឹមសារ​នៃឯកសារនេះរួមមាន​មាត្រាស្តី​ពី៖ ខឿន រាជា​ធិបតេយ្យ សិទ្ធិប្រជាពល​រដ្ឋ កាតព្វកិច្ច​របស់ប្រ​ជាពលដ្ឋ​កាតព្វកិច្ច​របស់រដ្ឋ គោល​នយោ​បាយ​រដ្ឋការ​រៀបចំ​រដ្ឋាភិបាល​ បញ្ហាជំលោះ​ផលប្រយោជន៍ប្រព័ន្ធ​តុលាការជាដើម។ តាមប្រធាន CDC លោក Meechai Ruchuphan ថា៖ សេចក្តីព្រាងរដ្ឋធម្មនុញ្ញថ្មីត្រូវបាន​រៀបចំ​ ដោយឈរលើមូល​ដ្ឋាន​រដ្ឋធម្មនុញ្ញ​បណ្តោះ​អាសន្ន​នាឆ្នាំ​២០១៤ និងជារដ្ឋធម្មនុញ្ញមានចរិត លក្ខណៈកែទម្រង់ដោយសារប្រមូលផ្តុំទៅ លើការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុករលួយ។ ទោះបីជាឲ្យដឹងថា៖  CDC ត្រៀមខ្លួន ជាស្រេចទទួលរាល់មតិ ​ដើម្បី​សម្រេច​ដំណើរ​ការ​រៀប​ចំរដ្ឋធម្មនុញ្ញ​ក្តី ប៉ុន្តែ លោក Meechai ក៏បានឲ្យ​ដឹងថា៖ សេចក្តីព្រាងរដ្ឋធម្មនុញ្ញនេះនៅរក្សា​ បានមាត្រាលេខ ៤៤ ដែលអះ​អាង​នូវតួនាទី​របស់ក្រុមប្រឹក្សារជាតិ ដើម្បីសន្តិភាពនិងសណ្តាប់ធ្នាប់ (NCPO)​ក្នុង​ស្ថានភាព​វិបត្តិ​ដូច​ជា​មធ្យោបាយមួយ​ ដើម្បីធានា​ដំណាក់កាលអន្តរកាល​ក្នុងសន្តិភាព​ដល់ពេល​ណារដ្ឋាភិបាល​ថ្មី​ត្រូវ​បាន​បោះឆ្នោត​៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ