03/03/2015 11:12 GMT+7 Email Print Like 0

ថៃបើកទ្វាទីផ្សារពលកម្មចំពោះវៀតណាម


 ថៃបើកទ្វាទីផ្សារពលកម្មចំពោះវៀតណាម (Image: VOV)

 
ថៃកំពុងពន្លឿងបើកទ្វាទីផ្សារពលកម្មចំពោះពលកររបស់វៀតណាម។ ថ្លែងមតិលើវិទ្យុ​សម្លេងជាតិ​ថៃនា​ពេល​ថ្មីៗ​នេះ នាយករដ្ឋមន្ត្រីថៃ លោក Prayuth Chan-ocha បានឲ្យដឹងថា៖ ប្រទេសនេះនឹងខ្វះខាត់ពលករចំនួន ៦០​ ដល់ ៧០ ពាន់ នាក់ ក្នុងពេលចូលរួមសហគមន៍សេដ្ឋកិច្ចអាស៊ាន (AEC) នាដើមឆ្នាំ ២០១៦ និងថៃ កំ​ពុង​ជំរុញយ៉ាងខ្លាំងការពិនិត្យមើលអញ្ជើញពលករវៀតណាមទៅធ្វើការនៅប្រទេស​នេះសំដៅឆ្លើយតប​នឹង​តម្រូវ​ការពោលខាងលើ។ តាមគំរោង ថៃជំរុញការចុះហត្ថ លេខាលើអនុស្សារណៈយោគយល់គ្នា (MOU) សហប្រតិបត្តិការលើវិស័យពលកម្មជាមួយវៀតណាម ព្រមទាំង ធ្វើវិសោធនកម្មបណ្ដា​អនុស្សារណៈ​យោគយល់​គ្នាសហប្រតិបត្តិកាលើវិស័យពលកម្មដែលមានស្រាប់ជាមួយកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា សំ​ដៅ​សម​ស្របជាមួយការផ្លាស់ប្តូរនៃស្ថានភាពគោលនយោបាយសេដ្ឋកិច្ចនិងសង្គមនាបច្ចុប្បន្ន៕ 
 
តាម​ VOV5 - ​វិទ្យុសម្លេង​វៀតណាម
បណ្តាព័ត៌មានបានផ្សាយ