28/09/2015 09:39 GMT+7 Email Print Like 0

ថៃបានជ្រើសតាំងជាប្រធាន G 77


ថៃបានជ្រើសតាំងជាប្រធាន G 77 (shutterstock.com)

ថៃបាន​ជ្រើសតាំងជា​ប្រធាន​ក្រុម​ប្រទេស​កំពុងអភិវឌ្ឍន៍ (G 77)ជាអង្គ​ការ​អន្តរ​រដ្ឋាភិបាល​ធំបំ​ផុត ដោយ​ប្រមូល​ផ្ដុំ​បណ្ដា​ប្រទេសកំពុង​អភិវឌ្ឍន៍ ជា​សមាជិកនៃអង្គការសហប្រជាជាតិ​។ លោក Apichart Chinwanno អ្នក​នឹង​ក្លាយ​ទៅ​ ជាលេខាអចិន្ត្រៃយ៍​ក្រសួងកា​របរទេសថៃ នាខែខាង​មុខ​បានឲ្យ​ដឹង​ថា ដោយតួនាទី​ថ្មីនេះ ថៃនឹង​ជំរុញ​ការ​អនុវត្ត​រាល់​គោល​ដៅអភិវឌ្ឍន៍និ​រន្តរ​ភាព​ថ្មី (រាល់គោលដៅ​នេះបាន​អនុម័ត​នៅ​សន្និ​សីទ​កំពូល ​ស្ដីពី​អភិវឌ្ឍន៍​និរន្តរ​ភាព​ឆ្នាំ២០១៥)។ ថៃកំ​ពុង​ខំប្រឹង​ប្រែង​ចលនា​ដើម្បី​ក្លាយ​ទៅជា ​សមាជិក​មិន​អចិន្ត្រៃយ៍​ក្រុមប្រឹក្សា​សន្តិ​សុខ​ អង្គ​ការសហប្រជាជាតិ​អាណត្តិ២០១៧-២០១៨៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ